ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយយកបានភូមិមួយចំនួនពីរុស្ស៊ី ក្នុងប្រតិបត្តិការវាយលុកលើកដំបូង

" "

បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់ខ្លួនបានដណ្តើម កាន់កាប់មកវិញនូវភូមិចំនួន ៣កន្លែង ពីកងកម្លាំងយោធារុស្សីដែល ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។

យោងតាមការចេញផ្សាយរបស់កាសែត kyodo News បានឲ្យដឹងថាលទ្ធផល ដែលបានមកពីអ្វីដែលអ៊ុយក្រែន បានហៅថាជាប្រតិបត្តិការវាយលុកលើ ប្រទេសរុស្សីជាលើកដំបូងវិញ កាលពីសប្តាហ៍កន្លងទៅ។

" "

កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបង្ហោះទាំងវិដេអូ ដែលអាចបង្ហាញឲ្យឃើញពី សកម្មភាពយោធារបស់ខ្លួន កំពុងបញ្ឈរទង់ជាតិអ៊ុយក្រែន នៅត្រង់ចំណុចទីតាំងអការមួយកន្លែង ក្នុងភូមិ Blahodatne ក្នុងតំបន់ Donetsk និងភូមិផ្សេងទៀតនៅ Neskuchne។

" "

ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានដណ្តើមយកបានភូមិ Makarivka នៅភាគខាងត្បូងខណៈដែល ប្រធានាធិបតីនៃប្រទេសទាំងពីរ បានធ្វើការលើកឡើងខុសគ្នាបន្តិច អំពីលទ្ធផលនេះកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍រៀងគ្នា ។

កាលពីថ្ងៃសុក្រលោក Putin បាននិយាយថាអ៊ុយក្រែន បានរំកិលខ្លួនបានល្អ ប៉ុន្តែមិនទាន់អាចវាយដាច់ចូល តំបន់ការពាររបស់ប្រទេសរុស្សី និងបន្ទាត់ការពារបាននៅឡើយទោះបីជា បានបើកការវាយប្រហារទ្រង់ទ្រាយធំយ៉ាងណាក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top