ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,២រ៉ិចទ័រ វាយប្រហារភាគជើង កោះហុកកៃដូ នៃប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុ បាននិយាយកាលពីថ្ងៃអាទិត្យ ថា មានគ្រោះរញ្ជួយដី កម្រិត៦,២រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះ នៃខេត្តភាគខាងជើង នៃកោះហុកកៃដូ របស់ប្រទេសជប៉ុន ។

យោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង៦ និង៥៥នាទីល្ងាច ម៉ោងក្នុងស្រុក ដែលមានជម្រៅ១៤០គីឡូម៉ែត្រ ហើយតាមការវាស់ស្ទង់កម្រិត គឺទាបជាង៥ នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេ នៃការរញ្ជួយរបស់ប្រទេសជប៉ុន ដែលឈានដល់កម្រិតខ្ពស់ គឺ៧ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅក្បែរ Urakawa ដេលមានរយៈទទឹ៤២,៥ងដឺក្រេនៅប៉ែកខាងជើង និងមានរយៈបណ្តោយ១៤២ដឺក្រេស្ថិតនៅប៉ែកខាងកើត ។

យ៉ាងណាមិញ មិនមានការព្រមានណាមួយ​អំពីរលកយក្សស៊ូណាមិ នោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top