ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ ឧតុនិយមប្រកាសថា រដូវភ្លៀងបានធ្លាក់ចុះ នៅទូទំាង ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុបានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដូវវស្សាបានចាប់ផ្តើមជាផ្លូវការនៅទូទាំងប្រទេសជប៉ុន ដោយនៅភាគឦសាន និងផ្នែកខ្លះនៃតំបន់កណ្តាលនៃប្រទេសនេះ ហើយតំបន់ផ្សេងទៀតបានជួបប្រទះនឹងអាកាសធាតុសើមរួចហើយដែរ ។

នៅក្នុងរដូវកាលនេះមិនកើតឡើងនៅលើកោះហុកកៃដូ នោះទេ ដែលជាខេត្តស្ថិតនៅភាគខាងជើងរបស់ប្រទេសជប៉ុន ។

ការចាប់ផ្តើមនៃរដូវវស្សានៅក្នុងឆ្នាំនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងតំបន់អូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន និងតំបន់អាម៉ាមី ស្ថិតនៅភាគនិរតីនៃខេត្តកាហ្គោស៊ីម៉ា នៅថ្ងៃទី១៨ ខែឧសភា ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA បានឱ្យដឹងថា សម្រាប់កោះ អូគីណាវ៉ា ភ្លៀងបានធ្លាក់ចុះដែលមានរយៈពេល៨ថ្ងៃ យឺតជាងពេលមុនៗ ។

តំបន់នៅភាគខាងលិចនៃប្រទេសជប៉ុន បានចូលរដូវវស្សានៅថ្ងៃទី២៩ ខែឧសភា ខណៈដែលរដូវវស្សាបានចាប់ផ្តើមនៅក្នុងទីក្រុងតូក្យូ និងខេត្តជាប់គ្នានោះកាលពីថ្ងៃព្រហស្បតិ៍ ដែលភ្លៀងនធ្លាក់មួយថ្ងៃយឺតជាងពេលមុន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top