បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះបានជួបជាមួយនឹងប្រធានភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក Rafael Grossiដើម្បីពិភាក្សាគ្នាទៅលើកម្រិតប្រថុយប្រថាន នៃសន្តិសុខសុវត្ថិភាពដែលអាចបណ្តាមកពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ។
ប្រភពដដែលបានបន្តទៀតថានៅក្នុងអំឡុងពេលពិភាក្សាគ្នាលោក Zelensky បានថ្លែងថាកម្រិតគ្រោះថ្នាក់របស់រោងចក្រនុយក្លេអ៊ែរនេះបានបន្តកើន ឡើងខ្ពស់ខណៈដែលទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនាពេលចុងក្រោយនេះ។
លោក Zelensky បានបន្តថាលោកស្វាគមន៍ចំពោះវត្តមាន របស់ក្រុមការងារជំនាញរបស់ IAEA និងក៏ដូចជាលោក Grossi ផ្ទាល់នៅរោងចក្រ ZNPPដើម្បីត្រួតពិនិត្យនិងវាយ តម្លៃចំពោះស្ថានភាពផ្ទាល់នៅនឹងកន្លែងបែបនេះ។
ប្រធានាធិបតីអ៊ុយក្រែនក៏បានយល់ព្រមតាមសំណើររបស់លោក Grossi ក្នុងការបញ្ជូនក្រុមអ្នកជំនាញ IAEA បន្ថែមតៀតមកកាន់អ៊ុយក្រែនដើម្បីត្រួតពិនិត្យហេតុការណ៍ បាក់ទំនប់វារីអគ្គិសនីហើយដោយសន្យាថា នឹងផ្តល់ជំនួយនិងការគាំទ្រតាមដែលលទ្ធភាពអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី