ព័ត៌មានអន្តរជាតិ

លោក ណាតាន់យ៉ាហ៊ូ ៖ កិច្ច​ព្រម​ព្រៀង នុយក្លេអ៊ែរ ​ដ៏​មាន​សក្ដានុពល ​របស់​អ៊ីរ៉ង់ មិន​ជាប់​ទាក់​ទង ​នឹង​អ៊ីស្រាអែលនោះទេ

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល នឹងមិនត្រូវបានរារាំង ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អន្តរជាតិណាមួយ ជាមួយអ៊ីរ៉ង់នោះឡើយ។

សុន្ទរកថា របស់លោកនៅឯគណៈកម្មាធិការ កិច្ចការបរទេស និងការពារជាតិរបស់សភា បានធ្វើឡើងចំពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលជាសត្រូវ របស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈកម្មាធិការនេះថា “គ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងជាប់កាតព្វកិច្ចលើអ៊ីស្រាអែល ដែលនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារខ្លួន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយក្នុងនាមលោក ។ លោក​បាន​កត់​សម្គាល់​ថា “អ៊ីរ៉ង់​ប្រាថ្នា​ចង់​បំផ្លាញ​អ៊ីស្រាអែល”។

លោក ណេតាន់យ៉ាហ៊ូ ដែលជាគូប្រជែង យ៉ាងម៉ឺងម៉ាត់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ រក្សាថា កិច្ចព្រមព្រៀងថ្មី ដែលទើបនឹងកើតនឹង អាចឱ្យអ៊ីរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយគ្មានបន្ទុកនៃទណ្ឌកម្ម។

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានលើកឡើងថា “គោលនយោបាយរបស់យើង គឺសំដៅលើការបង្កើន រង្វង់សន្តិភាព ដើម្បីបញ្ឈប់អ៊ីរ៉ង់ និងប្រូកស៊ី” ដោយសំដៅទៅលើយុទ្ធសាស្ត្រ សន្តិសុខដ៏សំខាន់របស់អ៊ីស្រាអែល ដោយផ្អែកលើការបង្រួបបង្រួម សម្ព័ន្ធមិត្តថ្មីនៅមជ្ឈិមបូព៌ា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top