បរទេស ៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានរិះគន់ទណ្ឌកម្មថ្មី ដែលដាក់ដោយសហរដ្ឋអាមេរិក លើក្រុមហ៊ុនរបស់ចិន ដែលគេជឿថា មានជាប់ពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល អ្នកបើកយន្តហោះយោធាចិន និងជាការផ្តល់ជំនួយ ដល់ការអភិវឌ្ឍអាវុធ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន “បញ្ឈប់ការបំពានលើវិធានការត្រួតពិនិត្យការនាំចេញ” ដើម្បីបង្ខូចក្រុមហ៊ុនចិន។
លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិក បានលាតសន្ធឹងម្តងហើយម្តងទៀត នូវគោលគំនិតនៃសន្តិសុខជាតិ ការរំលោភអំណាចរដ្ឋ ការគាបសង្កត់ក្រុមហ៊ុនចិន ដោយមិនមានការធានា និងរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងច្បាប់ពាណិជ្ជកម្ម”។ លោកថា “វាបានឈានដល់កម្រិត ដែលមិនសមហេតុផល” ។
លោក Wang បាននិយាយទៀតថា ប្រទេសចិន “ទាមទារឱ្យសហរដ្ឋអាមេរិក កែតម្រូវជាបន្ទាន់នូវការអនុវត្តខុស របស់ខ្លួនក្នុងការធ្វើនយោបាយ ការប្រើឧបករណ៍ និងអាវុធលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ដោយប្រើលេសនៃសិទ្ធិមនុស្ស ឬបញ្ហាទាក់ទងនឹងយោធា”៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
