ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើ លិខិតអបអរសាទរ ចំពោះការបើកធ្វើវេទិកាជាន់ខ្ពស់ ស្តីពីអភិបាលកិច្ច សិទ្ធិមនុស្សសកល

នៅថ្ងៃទី ១៤ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ចំពោះការបើកធ្វើវេទិកាជាន់ខ្ពស់ ស្តីពីអភិបាលកិច្ច សិទ្ធិមនុស្សសកល ។

លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ មនុស្សជាតិ បានឈរនៅចំណុចផ្លូវបំបែក នៃប្រវត្តិសាស្ត្រម្តងទៀត ហើយអភិបាលកិច្ច សិទ្ធិមនុស្សសកល កំពុងប្រឈមមុខនឹងបញ្ហា ប្រឈមយ៉ាងធ្ងន់ធ្ងរ ។ យើងផ្តួចផ្តើមឱ្យយកសន្តិសុខ មកការពារសិទ្ធិមនុស្ស គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងបង្កបរិយាកាស សុវត្ថិភាព សម្រាប់ការអនុវត្តសិទ្ធិមនុស្ស ។ យើងគួរយកការអភិវឌ្ឍមកជំរុញសិទ្ធិមនុស្ស អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងលើកកម្ពស់ ភាពបរិយាប័ន្ន ការផ្តល់ផល ប្រយោជន៍ជាទូទៅ និងនិរន្តរភាព នៃការអភិវឌ្ឍ ដើម្បីធានាឱ្យប្រជាជន នៃប្រទេសទាំងអស់ទទួលបាន សិទ្ធិមនុស្សដោយ យុត្តិធម៌តាមរយៈការធ្វើទំនើបកម្ម ដែលប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ។ យើងគួរយកកិច្ចសហប្រតិបត្តិការ មកជំរុញសិទ្ធិមនុស្ស ពោលត្រូវមាន ការគោរពគ្នា រាប់អានគ្នាដោយសមភាព អនុវត្តគំនិតផ្តួចផ្តើម អរិយធម៌សកល បង្កើនការផ្លាស់ប្តូរនិងរៀនសូត្រ ពីគ្នាលើវិស័យអរិយធម៌ ប្រមូលផ្តុំគំនិតឯកភាព រួមតាមរយៈកិច្ចសន្ទនា ដើម្បីរួមគ្នាជំរុញអរិយធម៌ នៃសិទ្ធិមនុស្សឱ្យវិវឌ្ឍរីកចម្រើន៕

To Top