ព័ត៌មានអន្តរជាតិ

បេឡារូស ចាប់ផ្តើមទទួលយក អាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្សី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Alexander Lukashenko បានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសបេឡារូសបានចាប់ផ្តើម ទទួលយកអាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្សីហើយដែលជឿជាក់ថា ជាអាវុធមានកម្លាំងខ្លាំងជាងគ្រាប់បែក ដែលអាមេរិកធ្លាប់បានទំលាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីកាលពីឆ្នាំ១៩៤៥ ដល់ទៅ៣ដង។

យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថានេះគឺជាសកម្មភាព ចល័តគ្រាប់បែកប្រល័យលោកលើកទី១ របស់រុស្សីទៅកាន់ប្រទេសក្រៅ ទោះបីជាមានចំងាយបាញ់ជិត និងកម្លាំងតិចជាងអាវុធនុយក្លេអ៊ែរធម្មតាក្តី ប៉ុន្តែវាសាកសមសម្រាប់ប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបំផុត។

លោក Lukashenko ប្រធានាធិបតីបេឡារូសបានបាននិយាយថា៖ ពួកយើងមានមីស៊ីលនិងគ្រាប់បែក ជាច្រើនគ្រាប់ទៀតផងដែរ ដែលទទួលបានពីប្រទេសរុស្សី។

ប្រធានាធិបតីរុស្សីលោក Vladmir Putin បានថ្លែងថានៅថ្ងៃសុក្រនេះរុស្សី នឹងចាប់ផ្តើមបញ្ជួនអាវុធនុយក្លេអ៊ែរ ប្រភេទតាក់ទិកជាច្រើនគ្រាប់ទៅឲ្យប្រទេសបេឡារូស បន្ទាប់ពីការសាងសង់ទីកន្លែងសម្រា ស្តុកអាវុធនេះត្រូវបានបញ្ចប់ទៅរួចរាល់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top