បឺលីន ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តយុទ្ធសាស្ត្រ សន្តិសុខជាតិ ជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃពុធ បន្ទាប់ពីមានការចរចាជាច្រើនខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យុទ្ធសាស្ត្រនេះចែងថា “ភារកិច្ចសំខាន់បំផុត នៃគោលនយោបាយ សន្តិសុខអាល្លឺម៉ង់ គឺត្រូវធានាថាយើងអាចបន្តរស់នៅក្នុងប្រទេស របស់យើង នៅចំកណ្តាលអឺរ៉ុប ក្នុងសន្តិភាព សេរីភាព និងសន្តិសុខ ដោយបន្ថែមថា ភាពរឹងមាំ ភាពធន់ និងនិរន្តរភាព គឺជា ៣វិមាត្រកណ្តាល នៃគោលការណ៍នេះ”។
ដោយការអនុម័តយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានធ្វើការសម្រេចចិត្តមិនធម្មតា និងសំខាន់ផងដែរ” អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង។ ទោះយ៉ាងណា លោកបានបន្ថែមថា យុទ្ធសាស្ត្រនេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។
គោលគំនិតនៃសន្តិសុខ រួមបញ្ចូលគ្នា ឬ “អន្តរកម្មរួមគ្នា នៃតួអង្គ ធនធាន និងឧបករណ៍ពាក់ព័ន្ធទាំងអស់” មានគោលបំណង “ធានាឱ្យបានពេញលេញ នូវសន្តិសុខនៃប្រទេសរបស់យើង និងពង្រឹងវាប្រឆាំង នឹងការគំរាមកំហែងពីខាងក្រៅ” នេះបើយោងតាមយុទ្ធសាស្រ្តសន្តិសុខ៕