ព័ត៌មានអន្តរជាតិ

ជប៉ុន អះអាងថា កូរ៉េខាងជើង សង្ស័យបាញ់មីស៊ីលផ្លោង

តូក្យូ៖ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិជប៉ុន បានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលអាចជាមីស៊ីលផ្លោង នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាការបាញ់បង្ហោះជាលើកដំបូងនៅក្នុងរយៈពេលកន្លះខែមកនេះ ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ហើយគ្រាប់នោះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ។

យ៉ាងណាមិញ ប្រទេសជប៉ុន បានបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មីស៊ីលដែលអាចនឹងត្រូវបាញ់ដោយកូរ៉េខាងជើង សូម្បីតែហួសពេលកំណត់ដែលមានរយៈពេល១១ថ្ងៃដែលក្រុងព្យុងយ៉ាង បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបញ្ជូនផ្កាយរណបដែលបរាជ័យ ក៏ដោយ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានហៅថា នេះជាការបរាជ័យលើកដំបូងរបស់ខ្លួនសម្រាប់ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាកាលពីថ្ងៃទី៣១ ឧសភា កន្លងទៅនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top