តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់បទបញ្ជាឱ្យបុគ្គលិកធ្វើការជម្លៀសខ្លួនចេញពីអគារជាច្រើននៅឯមូលដ្ឋានទ័ពអាកាស Yokota នៅភាគខាងលិចនៃទីក្រុងតូក្យូ ដើម្បីឆ្លើយតបទៅនឹង “ការគំរាមកំហែងផ្នែកសន្តិសុខនៅលើមូលដ្ឋាននោះ” ។
យោធាអាមេរិកបានបញ្ជាក់ថា ខ្លួនបានបិទទ្វារ និងផ្លូវនៅក្នុងមូលដ្ឋានមួយរយៈពេលខ្លី នៅមុនពេលចាកចេញការបោសសម្អាតទាំងអស់ ក្រោយពីការគម្រាមកំហែងដែលបានរាយការណ៍នៅម៉ោងប្រហែល១០និង២០ព្រឹក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្មានអ្នករងរបួសណាម្នាក់ត្រូវបានគេរាយការណ៍មកទេនៅក្នុងឧបទ្ទវហេតុនៅមូលដ្ឋានដែលបម្រើការជាទីស្នាក់ការកណ្តាលរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងទឹកដីជប៉ុន ឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា