ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន Kishida ច្រានចោលការរំលាយសភាជាន់ទាប

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃព្រហស្បតិ៍បានច្រានចោលពីការរំលាយសភាជាន់ទាប ក្នុងអំឡុងពេលសម័យប្រជុំសភាដែលកំពុងបន្តរហូតដល់សប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សប្រឆាំងធំរបស់ជប៉ុន ទំនងជាត្រៀមសំណើដកសេចក្តីទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោកគឺ “ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយដោយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្តនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្នទេ” ។

អ្នកជំនាញនយោបាយខ្លះនិយាយថា លោក Kishida អាចនឹងរំលាយសភាជាន់ទាបនៅរដូវស្លឹកឈើជ្រុះ បន្ទាប់ពីរុះរើគណៈរដ្ឋមន្ត្រី ដែលជាអ្វីដែលអតីតនាយករដ្ឋមន្ត្រីបានធ្វើជាញឹកញាប់កាលពីអតីតកាល ដើម្បីធ្វើឱ្យរូបភាពនៃរដ្ឋាភិបាលរបស់ពួកគេស្រស់៕

ប្រែសម្រួលៈ ណៃ តុលា

To Top