ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គ្មានប្រទេស ណាមួយមាន លក្ខណៈសម្បត្តិ មកធ្វើជា “ចៅក្រម” សិទ្ធិមនុស្សទេ

“សារលិខិត អបអរសាទរ របស់លោក Xi Jinping ប្រធានរដ្ឋចិន បានឆ្លុះបញ្ចាំង ពីការយល់ដឹង និងការគិតពិចារណា យ៉ាងជ្រាលជ្រៅ របស់គាត់លើការ អភិវឌ្ឍសិទ្ធិមនុស្សសកល ។ “នៅពេលចូលរួមក្នុងវេទិកា ជាន់ខ្ពស់ស្តីពីអភិបាល កិច្ចសិទ្ធិមនុស្សសកល នៅទីក្រុងប៉េកាំង លោកAkmal Saidov អនុប្រធានទីមួយ នៃរដ្ឋសភា និងជាប្រធានមជ្ឈមណ្ឌលជាតិ សម្រាប់សិទ្ធិមនុស្ស នៃប្រទេសអ៊ូសបេគីស្ថាន បានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម ដែលលើកឡើងដោយ លោក Xi Jinping ប្រធានរដ្ឋចិន ហើយបានប្រៀបធៀប សន្តិសុខអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលលោកបានលើកឡើង នោះទៅនឹង”សសរទ្រូងទាំងបី” ក្នុងការការពារសិទ្ធិមនុស្ស ។

នៅថ្ងៃទី១៤ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរ ចំពោះវេទិកានេះ ដោយលើកឡើងថា នឹងការពារសិទ្ធិមនុស្ស ដោយសន្តិសុខ ជំរុញសិទ្ធិមនុស្សដោយអភិវឌ្ឍន៍ និងជំរុញសិទ្ធិមនុស្ស ដោយកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម សន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និង គំនិតផ្តួចផ្តើម អរិយធម៌សកល ។ នេះគឺជាគំនិតផ្តួចផ្តើមថ្មីបំផុត សម្រាប់អភិបាលកិច្ច សិទ្ធិមនុស្សសកល ដែលលើកឡើង ដោយភាគីចិន វាប្រកបដោយលក្ខណៈចំគោលដៅ និងប្រាកដប្រជាយ៉ាងខ្លាំង និងផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការជំរុញ កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស អន្តរជាតិដែលធ្វើឱ្យមានការគាំទ្រ យ៉ាងទូលំទូលាយពីសំណាក់ អ្នកចូលរួមវេទិកាលើកនេះ ។

សូមក្រឡេក ទៅមើលសន្តិសុខ ជាមុនសិន វាជាបុរេលក្ខខណ្ឌ នៃការធានាសិទ្ធិមនុស្ស ។ នាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនតូច បានឃោសនា បំប៉ោងពី” ការប្រកួតប្រជែង រវាងប្រទេសមហាអំណាច” ញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម បង្កសង្គ្រាមនិងការប៉ះទង្គិច ដែលបង្កើនហានិភ័យ សន្តិសុខ លើពិភពលោក ។ នៅក្នុងវេទិកាលើកនេះ អ្នកចូលរួមបានសម្គាល់ឃើញ ជាទូទៅថាគំនិតផ្តួចផ្តើម សន្តិសុខសកល ដែលលើកឡើងដោយភាគីចិន មានសារសំខាន់ជាក់ស្តែង សំខាន់ណាស់ ចំពោះការកែលម្អអភិបាលកិច្ច សិទ្ធិមនុស្សសកល ។

ក្រឡេកមកមើលការ អភិវឌ្ឍវិញ វាជាមូលដ្ឋានគ្រឹះនៃការធានាសិទ្ធិមនុស្ស។ ក្នុងវិស័យនេះ ប្រទេសចិន បានធ្វើឱ្យប្រជាជន ជនបទចំនួន៧៧០លាននាក់ បម្រះខ្លួនចេញផុតពីភាពក្រីក្រ ដោយជោគជ័យ សម្រេចបាននូវគោលដៅ កាត់បន្ថយភាពក្រីក្រ នៃ《របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ》 មុនពេលកំណត់១០ឆ្នាំ ហើយកំពុងជំរុញឱ្យសម្រេចបាននូវភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់។ លោក Betrand សហគ្រិនជនជាតិបារាំង ធ្លាប់បានធ្វើដំណើរនៅតំបន់នានានៃប្រទេសចិន ហើយមានការចាប់អារម្មណ៍ យ៉ាងស៊ីជម្រៅ ចំពោះសមិទ្ធផល ជួយឧបត្ថម្ភក្រីក្រ របស់ប្រទេសចិន ដោយកត់សម្គាល់ថា “នេះគឺជាសមិទ្ធផលកាត់បន្ថយភាពក្រីក្រ ដ៏ធំជាងគេនិងលឿន ជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក” ។

ការធានាសិទ្ធិមនុស្សគឺជាឧត្តមគតិរួម របស់មនុស្សជាតិ ហើយវាមិនគួរត្រូវប្រែក្លាយជាបញ្ហានយោបាយ និងជាបញ្ហាអាវុធនោះទេ។ ប៉ុន្តែ មួយផ្នែក ប្រទេសលោកខាងលិចមួយចំនួន ហាក់ដូចជាមិនឃើញមិន យល់ពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសខ្លួន ហើយមួយផ្នែកទៀត យក”សិទ្ធិមនុស្ស”ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសដទៃ។ តាមទស្សនៈរបស់ភាគីចិន គ្មានប្រទេសណាមួយ មានលក្ខណៈសម្បត្តិមកធ្វើជា “ចៅក្រម”សិទ្ធិមនុស្សនោះទេ ហើយប្រទេសនានាសុទ្ធ តែមានសិទ្ធិជ្រើសរើសផ្លូវ អភិវឌ្ឍន៍សិទ្ធិមនុស្សដោយខ្លួនឯង។
ក្នុងនាមជាមហាអំណាច សំខាន់តែមួយគត់ លើពិភពលោកដែលបានតាក់តែង និងអនុវត្តផែនការជាតិ ស្តីពីសកម្មភាពសិទ្ធិមនុស្សបួនដំណាក់ កាលជាបន្តបន្ទាប់ ប្រទេសចិនបានប្រគល់”ក្រដាសចម្លើយ នៃសិទ្ធិមនុស្ស”ដែលគួរឱ្យកត់សម្គាល់ ។ ប្រទេសចិននឹងបន្តធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ ធ្វើឱ្យមានសុក្រិត្យភាពនូវអភិបាលកិច្ចសិទ្ធិមនុស្សសកល ដើម្បីធ្វើឱ្យប្រជាជន របស់ប្រទេសខ្លួនមានជីវភាពរស់ នៅកាន់តែល្អប្រសើរឡើង ក៏ដូចជាធ្វើឱ្យសិទ្ធិមនុស្ស របស់ប្រជាជនពិភពលោក ទទួលបានការធានាកាន់តែ ល្អប្រសើរឡើង ៕

To Top