យោងតាមការចេញផ្សាយរបស់ The Japan Today បានឲ្យដឹងដែរថា ផែនការជំនួយយោធាលើកនេះ នឹងអាចក្លាយទៅជាកត្តាសំខាន់ ក្នុងការជួយបើកផ្លូវឲ្យមានវត្តមាន នៃកងកម្លាំងយោធារបស់ជប៉ុន នៅក្នុងប្រទេសហ្វីលីពីន ជាលើកដំបូងឡើងវិញ គិតចាប់តាំងតែពីសម័យកាល បញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។
បរទេស៖ប្រទេសជប៉ុន បានប្រកាសត្រៀមខ្លួន រួចរាល់ហើយ ក្នុងការផ្គត់ផ្គង់ជំនួយជាយោធា ដល់ប្រទេសហ្វីលីពីន ដើម្បីជួយធានា ដល់ការឃ្លាំមើល និងថែរក្សាសន្តិសុខ តាមដែនសមុទ្រ និងជាពិសេសដើម្បីបង្កើនចំណង ទំនាក់ទំនងទ្វេភាគី រវាងគ្នា។
ជប៉ុនបានបញ្ជាក់អំពីជំហ ព្រួយបារម្ភចំពោះការវាយប្រហារ របស់កងកម្លាំងចិន នៅពេលណាមួយ នាពេលអនាគត ទៅលើកោះតៃវ៉ាន់ ដែលជម្លោះនេះនឹងអាចរីករាលដាលធំ ឡើង ដូច្នេះវាគឺជាយុទ្ធសាស្ត្រ ត្រៀមជាមុន។
កន្លងមក លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានធ្វើការព្រមាន ហើយថាករណី នៅអ៊ុយក្រែន អាចនឹងក្លាយជាគំរូដល់អាស៊ីខាងកើត។ កាលពីខេមេសាលោកធ្លាប់បាន បញ្ជាក់ថាជប៉ុននឹងរៀបចំ ផ្តល់ជំនួយយោធា ដល់ហ្វីលីពីន ជាពិសេសបច្ចេកវិទ្យាអាវុធ សម្រាប់ការពារខ្លួនប៉ុណ្ណោះ ដូចជារ៉ាដាជាដើម៕
ប្រែសម្រួល៖ស៊ុនលី