ព័ត៌មានអន្តរជាតិ

Update: ប៉ូលីសវៀតណាម៖ ជនសង្ស័យជាង ៥០នាក់ រួមទាំងមេក្លោងស្ទើរតែទាំងអស់ នៃការវាយប្រហារនៅខេត្ត ដាក់ឡាក់ ត្រូវបានចាប់ខ្លួន

បរទេស ៖ ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃសុក្រថា ជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរនៅក្នុងខេត្ត ដាក់ឡាក់ ត្រូវបានចាប់ខ្លួន ដែលភាគច្រើនជាមេក្លោង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ជនសង្ស័យភាគច្រើនជាយុវជន នៃជនជាតិភាគតិច ។

អ្នកតំណាងរូបនេះបានបន្ថែមថា ពួកគេបាននិយាយថា ជនសង្ស័យគឺត្រូវបានញុះញង់ និងបង្ខិតបង្ខំឱ្យធ្វើអ្វីដែលពួកគេបានធ្វើ ជាមួយនឹង “ជំនឿខុសឆ្គងដែលថា ពួកគេនឹងត្រូវបាននាំយកទៅក្រៅប្រទេស” ។

មេខ្លោងម្នាក់នៃការវាយប្រហារនេះ ឈ្មោះ អី ធូ យ៉ុន អាយុ ៣៥ ឆ្នាំ ត្រូវបានគេស្គាល់ថា អាម៉ា ស្រូ បានប្រាប់អាជ្ញាធរថា គាត់បានញុះញង់អ្នកភូមិនៅខេត្ត ដាក់ឡាក់ ឱ្យធ្វើការវាយប្រហារដោយកាំភ្លើងមកលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu រួមទាំងប៉ុស្តិ៍ប៉ូលីសក្នុងតំបន់។ គាត់បាននិយាយថា គាត់បានយកមនុស្សដែលទុកចិត្តប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top