ព័ត៌មានអន្តរជាតិ

ចិន អាមេរិក ប្តេជ្ញាបន្តការពិភាក្សា ដោយរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានអញ្ជើញបំពេញ ទស្សនកិច្ចទៅទីក្រុងវ៉ាស៊ិនតោន

បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានសម្រេចរួមគ្នានៅ ក្នុងទីក្រុងប៉េកាំងថាប្រទេសទាំងពីរ នឹងបន្តកិច្ចពិភាក្សាគ្នាក្នុងគ្រាដែលភាពតានតឹងរវាងគ្នាកំពុងកើត ឡើងដោយសារបញ្ហាកតៃវ៉ាន់ផងនិងបញ្ហាផ្សេងៗគ្នា។

យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយកិច្ចប្រជុំកំពូលនាទីក្រុងប៉េកាំងរួចរាល់ហើយនោះលោករដ្ឋមន្ត្រិការបរទេសចិន Qin Gang ក៏ត្រូវបានរដ្ឋាភិបាលអាមេរិកអញ្ជើញឲ្យបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោនវិញផងដែរដើម្បីបន្តការពិភាក្សាគ្នាសាជាថ្មី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក៖លោកBlinken បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងយ៉ាងបើកចំហនៅគ្រប់បញ្ហាជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យនិងការសម្រេចចិត្តខុស ហើយបានយល់ព្រមជាមួយនឹងលោក Qin ដើម្បីកំណត់ពេលនៃដំណើរទស្សនកិច្ចទៅវិញទៅមកនៅ លើកក្រោយៗផងដែរ។

នៅក្នុងជំនួបគ្នាលើកនេះភាគីខាងចិនក៏នៅតែបានធ្វើការព្រមានចំៗផងដែរទៅកាន់សហរដ្ឋអាមេរិកអំពីបញ្ហាកោះតៃវ៉ាន់ដែលចិននៅតែមានជំហថាជាទឹកដីរបស់ខ្លួនដូច្នេះអាមេរិកដាច់ខាតមិនត្រូវលូកដៃចូលរួមពាក់ព័ន្ធទៅនឹងបញ្ហាដែលអត្ថប្រយោជន៍របស់ចិននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top