ព័ត៌មានអន្តរជាតិ

ប្រភពពីចារកម្មអង់គ្លេសថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងរុស្ស៊ី និងអ៊ុយក្រែន បណ្តាលឱ្យកងទ័ពភាគី ទាំងពីរស្លាប់ និងរបួសច្រើនដូចគ្នា

បរទេស ៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងរាយការណ៍ ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងចំនួនអ្នកស្លាប់ដោយយោធាខ្ពស់, នេះបើយោងតាមរបាយការណ៍ ពីចារកម្មអង់គ្លេស កាលពីថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជនអ៊ុយក្រែន កំពុងព្យាយាម បណ្តេញកងកម្លាំងរុស្ស៊ី ចេញពីតំបន់កាន់កាប់។ មន្ត្រីយោធារបស់ចក្រភពអង់គ្លេស បាននិយាយនៅ ក្នុងការវាយតម្លៃជាប្រចាំ របស់ពួកគេថា ការបំផ្លាញរបស់រុស្ស៊ី គឺប្រហែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីកំពូល នៃការប្រយុទ្ធសម្រាប់តំបន់ បាក់មុត ក្នុងខែមីនា ។

យោងតាមការស៊ើបការណ៍ សម្ងាត់របស់អង់គ្លេស ការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត គឺផ្តោតលើភាគអាគ្នេយ៍ ខេត្ត ហ្សាប៉ូរីស៊ា ជុំវិញតំបន់ បាក់មុត និងឆ្ងាយទៅភាគខាងលិច ក្នុងខេត្ត ដូនេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ យោងតាមការធ្វើបច្ចុប្បន្នភាព គឺប្រទេស អ៊ុយក្រែនបាន “មានការជឿនលឿនតិចតួច” ប៉ុន្តែកងកម្លាំងរុស្ស៊ីកំពុងធ្វើ “ប្រតិបត្តិការការពារ ប្រកបដោយប្រសិទ្ធភាព” នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

យោធាអ៊ុយក្រែន បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពជាទៀងទាត់នៅព្រឹកថ្ងៃអាទិត្យថា ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសចំនួន ៤៣ លើក ការវាយប្រហារដោយមីស៊ីលចំនួន ៤ ដង និងការវាយប្រហារ ចំនួន ៥១ លើកពីមីស៊ីលជាច្រើនគ្រាប់ ។

អ្នកនាំពាក្យកងទ័ព អាកាសអ៊ុយក្រែន គឺលោក យូរី អ៊ីណាត់ បាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារឃ្លាំង គ្រាប់របស់រុស្ស៊ីនៅក្នុងភូមិ ផាធីហ្សានី នៅភាគខាងត្បូងតំបន់ ខេសុន ។ ភូមិ ផាធីហ្សានី ស្ថិតនៅជិតព្រំដែនរដ្ឋបាលជាមួយតំបន់ ហ្សាប៉ូរីស៊ា ជិតខាង ដែលមានចម្ងាយ ៤៥ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង ម៉េលីតូប៉ូល ដែលកាន់កាប់ដោយរុស្ស៊ី៕

To Top