បរទេស៖ ចៅក្រមនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានបញ្ជាឱ្យមេធាវីការពារក្តីឱ្យអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនឱ្យបញ្ចេញភស្តុតាងនៅក្នុងសំណុំរឿង ឯកសារដែលបានចាត់ថ្នាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬសាធារណៈឡើយ, នេះបើយោងតាមឯកសាររបស់តុលាការ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាពីចៅក្រមអាមេរិក លោក Bruce Reinhart ក៏បានដាក់លក្ខខណ្ឌតឹងរ៉ឹងលើការចូលប្រើប្រាស់សម្ភារៈរបស់លោក ត្រាំ ផងដែរ។
បើតាមដីការពីតុលាការចេញកាលពីថ្ងៃច័ន្ទ គឺបានឱ្យដឹងថា “ឯកសារសំណុំរឿង រួមជាមួយនឹងព័ត៌មានណាមួយដែលទទួលបាន មិនត្រូវបង្ហាញជាសាធារណៈ ឬបញ្ចេញទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឬផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយឡើយ ដោយគ្មានការជូនដំណឹងជាមុនដល់ និងការយល់ព្រមពីសហរដ្ឋអាមេរិក ឬការយល់ព្រមពីតុលាការ។
បើតាមដីការតុលាការដដែល ក៏បានបញ្ជាក់ផងដែរថា លោក ត្រាំ “នឹងមិនរក្សាច្បាប់ចម្លង” ហើយថា គាត់អាចពិនិត្យមើលឯកសារករណី “ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមេធាវីការពារក្តីឬសមាជិកនៃក្រុមមេធាវីការពារក្តី” ។
ដីកានេះបានផ្តល់សំណើមួយដែលបានដាក់កាលពីសប្តាហ៍មុនដោយព្រះរាជអាជ្ញាដែលបានស្នើឲ្យតុលាការដាក់លក្ខខណ្ឌលើរបៀបដែលមេធាវីការពារក្តីរក្សាទុកនិងប្រើប្រាស់ឯកសារនោះ៕