រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារដំណោះស្រាយរដ្ឋពីរ និងទទួលស្គាល់ការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
លោក Ishtaye បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ Barbara Leaf ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការជិតបូព៌ា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។
លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន គាំទ្រប៉ាឡេស្ទីនឱ្យចូលរួម ក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគាំទ្រវិធីសាស្រ្តប៉ាឡេស្ទីន ក្នុងការស្វែងរក “សមាជិកភាពពេញលេញ” នៅក្នុងអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉