ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនថា បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង ៣២គ្រឿង ដែលរុស្ស៊ីបានប្រើ ក្នុងការវាយប្រហារមកលើខ្លួន

" "

បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿង ដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារ តាមអាកាសដែលបានកំណត់គោលដៅលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់ជាងគេគឺតំបន់នៃទីក្រុងគៀវ ។

" "

លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងគៀវ បាននិយាយនៅលើបណ្តាញ Telegram ថា យន្តហោះគ្មានមនុស្សបើកបានកើតឡើងជាច្រើន ហើយការជូនដំណឹងអំពីការប្រុងប្រយ័ត្ន ផ្នែកដែនអាកាសនៅទីក្រុងគៀវ គឺមានរយៈពេលបីម៉ោង។

" "

មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ ​អំពី​អ្នក​ស្លាប់​និង​របួស​នោះ​ទេ។

នៅតំបន់ Lviv ភាគខាងលិចអ៊ុយក្រែន អភិបាលតំបន់ Maksym Kozytskiy បាននិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទីតាំង ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ។

មន្ត្រីក្នុងតំបន់ Zaporizhzhia ក៏បានរាយការណ៍ពីការវាយប្រហារ មីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងតំបន់កសិកម្មផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top