ព័ត៌មានអន្តរជាតិ

លោក Olaf Scholz៖ អាល្លឺម៉ង់ បដិសេធរាល់ទម្រង់នៃការបំបែក រវាងការមិនប្រថុយប្រថាន និងការមិនបំផ្លាញ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បដិសេធរាល់ទម្រង់នៃការកាត់ផ្តាច់ រវាង ការមិនប្រថុយប្រថាន និងការមិនបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាគីអាល្លឺម៉ង់ស្វាគមន៍ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ចិន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោកបានឲ្យដឹងក្នុងអំឡុងជំនួបជាមួយលោក Li Qiang ដែលមកបំពេញទស្សនកិច្ច​។

លោកក៏បានសន្យាថា អាល្លឺម៉ង់ ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិន និងមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរទ្វេភាគី ពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងបង្កើតការឯកភាពគ្នាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍបៃតង ក្នុងចំណោមប្រទេសដទៃទៀត។

លោកបានលើកឡើងថា ប្រទេសអាល្លឺម៉ង់ គាំទ្រការវិនិយោគពីរផ្លូវ ហើយនឹងផ្តល់បរិយាកាសធុរកិច្ចល្អ សម្រាប់សហគ្រាសចិនក្នុងការបណ្តាក់ទុននៅក្នុងប្រទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top