ព័ត៌មានអន្តរជាតិ

អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងរុស្ស៊ីសំដៅចន្លោះខ្វះខាត ពីទណ្ឌកម្មមុនៗ

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។

ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។

" "

គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម ឈានទៅដល់ជុំទី១០ ទៅហើយប្រឆាំងទៅនឹងប្រទេសរុស្សី ព្រមទាំងបានបង្កកទ្រព្យសម្បត្តិ របស់ជនជាតិរុស្សី និងការហាមប្រាមធ្វើដំណើរ របស់ក្រុមន្ត្រីរុស្សីជាង ១០០០នាក់ផង។

" "

ទណ្ឌកម្មថ្មីនេះមានគោលដៅ ផ្តោតសំខាន់លើវត្ថុធាតុដើម និងទំនិញទាំងឡាយដែលអាចធ្វើ ជាមួយនឹងរុស្សីតាមរយៈប្រជាជាតិអឺរ៉ូប ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងនោះ បានកំពុងបន្តធ្វើអាជីវកម្មជាធម្មតា ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ប៉ុន្តែក្នុងរូបភាពថ្មីដើម្បីគេចវេសពីទណ្ឌកម្មចាស់ៗ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top