ព័ត៌មានអន្តរជាតិ

ផ្ទុះហ្គាសនៅហាង សាច់អាំងមួយកន្លែង នៅប្រទេសចិន បណ្តាលឱ្យស្លាប់ ៣១នាក់ និងរបួស ៧នាក់

បរទេស៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការផ្ទុះហ្គាសដ៏ធំនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែង នៅភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ៣១ នាក់ និង ៧នាក់រងរបួស។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សាយថា ការផ្ទុះហ្គាសនេះ បានឆាបឆេះអគារភោជនីយដ្ឋាន នៅវេលាម៉ោង៨និង៤០នាទីយប់ នៅផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង Yinchuan រដ្ឋធានីនៃតំបន់ស្វយ័ត Ningxia Hui មូស្លីម ក្នុងពេលកំពុងមានការជួបជុំគ្នានៅមុនថ្ងៃបុណ្យអុំទូកនាគ។

ពិធីបុណ្យនេះគឺជាថ្ងៃបុណ្យជាតិឧទ្ទិសដល់ការបរិភោគនំប៉ាវ និងការប្រណាំងទូកដែលដឹកនាំដោយក្រុមអ្នកអុំទូក។

ស៊ីនហួរបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទាមទារឱ្យមានការជួយព្យាបាលអ្នករបួសទាំងអស់ និងជួសជុលសុវត្ថិភាពឡើងវិញ បន្ទាប់ពីមានការផ្ទុះ។

គេហទំព័រព័ត៌មានអនឡាញ The Paper បានដកស្រង់សម្តីស្ត្រីម្នាក់ ដែលស្គាល់តែនាមត្រកូល Chen ដោយនិយាយថា នាងមានចម្ងាយប្រហែល ៥០ ម៉ែត្រពីភោជនីយដ្ឋាន ពេលនាងឮសំឡេងផ្ទុះ ។ នាងបានរៀបរាប់ថា ពេលឃើញអ្នកបម្រើពីរនាក់ ងើបចេញពីភោជនីយដ្ឋាន បន្ទាប់ពីការផ្ទុះនោះ ហើយ ម្នាក់បានដួលភ្លាមៗ ខណៈដែលមានផ្សែងហុយចេញពីភោជនីយដ្ឋាន ហើយក្លិនហ្គាសបានសាយភាយពេញតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top