ព័ត៌មានអន្តរជាតិ

អតិរេកគណនីចរន្តកូរ៉េខាងត្បូង ជាមួយ​អាមេរិក កើនឡើងដល់ ៦៧,៧៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២​

សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាអតិរេកគណនីចរន្តខ្ពស់របស់ខ្លួន ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយសារតែការនាំចេញរថយន្ត ដែលមានកម្រិតរឹងមាំ។

អតិរេកគណនីចរន្តរបស់ប្រទេសជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦៧,៧៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ពី ៤៥,៥៤ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) ។

ប្រភពបានកត់ត្រាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីទិន្នន័យពាក់ព័ន្ធបានចាប់ផ្តើមចងក្រងក្នុងឆ្នាំ១៩៩៨។ អតិរេកគណនីចរន្តសរុបបានធ្លាក់ចុះពី ៨៥,២៣ពាន់លានដុល្លារទៅ ២៩,៨៣ ពាន់លានដុល្លារក្នុងរយៈពេលដែលបានលើកឡើង។

អតិរេកពាណិជ្ជកម្មសម្រាប់ទំនិញជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ៥៦,៣៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃការដឹកជញ្ជូនរថយន្ត។

ឱនភាពគណនីចរន្តរបស់កូរ៉េខាងត្បូង ជាមួយប្រទេសជប៉ុន បានថយចុះមកត្រឹម ១៧,៧៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ពី ២២,២ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសនេះបានកត់ត្រាអតិរេកគណនីចរន្តចំនួន ៧,០៤ ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប​ក្នុងឆ្នាំ២០២២ ដែលប្រែពីឱនភាពចំនួន ៦៣០លានដុល្លារក្នុងឆ្នាំ២០២១។អតិរេកគណនីចរន្តជាមួយអាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី ១០២,៣៦ ពាន់លានដុល្លារទៅ ៨០,២០ ពាន់លានដុល្លារក្នុងរយៈពេល ដែលបានលើកឡើង ខណៈដែលឱនភាពជាមួយមជ្ឈឹមបូព៌ា កើនឡើងពី ៤៧,៩៨ពាន់លានដុល្លារដល់ ៨៨,០៥ ពាន់លានដុល្លារ៕ប្រែសម្រួល ឈូក បូរ៉ា

To Top