ព័ត៌មានអន្តរជាតិ

Update៖ នាវាមុជទឹក Titan អាចមានបញ្ហាដោយសារ បន្ទប់រក្សាសម្ពាធ ទើបបណ្ដាលឲ្ យជួបគ្រោះថ្នាក់ផ្ទុះបែបនេះ

ញូវយ៉ក៖ ប្រតិបត្តិករ និងឆ្មាំសមុទ្រអាមេរិកបានឲ្យដឹងថា មនុស្សទាំងប្រាំនាក់នៅលើនាវាមុជទឹក ដែលបាត់នោះត្រូវបានគេសន្មត់ថា បានស្លាប់បន្ទាប់ពីយាននេះ បានធ្លាក់ក្នុងជម្រៅជ្រៅ នៃមហាសមុទ្រអាត្លង់ទិក នៅជិតបំណែកនៃកប៉ាល់ខ្មោចទីតានិច។

ក្រុមហ៊ុន OceanGate Inc របស់សហរដ្ឋអាមេរិកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនជឿថានាយកប្រតិបត្តិរបស់ខ្លួនគឺលោក Stockton Rush ដែលជាអ្នកបើកបរយាន និងមនុស្ស ៤នាក់ផ្សេងទៀត នៅលើយាន Titan “បានបាត់បង់ដោយសោកសៅបំផុត” ។

នាវាមុជទឹកនេះបានបាត់ខ្លួន កាលពីថ្ងៃអាទិត្យនៅភាគខាងជើងអាត្លង់ទិក ពីប្រទេសកាណាដាក្នុងអំឡុងពេល ដំណើរកម្សាន្តក្រោមបាតសមុទ្រ ដើម្បីមើលបំណែកនៃនាវាដឹកអ្នកដំណើរ ដ៏ប្រណិតដែលបានលិចនៅឆ្នាំ១៩១២ ។

ឆ្មាំឆ្នេរសមុទ្របានឲ្យដឹងថា កំទេចកំទីពីនាវាមុជទឹកនេះ ត្រូវបានរកឃើញនៅចំណុចជិត ២០០ ម៉ែត្រពីកប៉ាល់ទីតានិច។ លោក John Mauger បានប្រាប់អ្នកយកព័ត៌មានថា “កំទេចកំទីគឺស្របជាមួយនឹង ការបាត់បង់ដ៏មហន្តរាយនៃបន្ទប់សម្ពាធ” ។

លោក Mauger បានលើកឡើងថា “តាងនាមឱ្យឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក និងបញ្ជាការបង្រួបបង្រួមទាំងមូល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត របស់ខ្ញុំចំពោះក្រុមគ្រួសារ” ។ នាវាមុជទឹក Titan បានបាត់ខ្លួនជិតពីរម៉ោង បន្ទាប់ពីវាបានចុះទៅក្នុងសមុទ្រ កាលពីព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ។

យោងតាមក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា អ្នកជិះយន្តហោះ ៤នាក់ផ្សេងទៀត មានពាណិជ្ជករជនជាតិអង់គ្លេសលោក Hamish Harding អ្នកជំនាញមុជទឹកបារាំងលោក Paul-Henri Nargeolet និងអ្នកជំនួញអង់គ្លេស-ប៉ាគីស្ថាន Shahzada Dawood ជាមួយកូនប្រុសជំទង់របស់លោកឈ្មោះ Suleman ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top