ព័ត៌មានអន្តរជាតិ

ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសចិន ៖ ប្រតិបត្តិការជម្លៀសនៅស៊ូដង់ បានជម្លៀសចេញពលរដ្ឋចិន ចំនួន១៥០៨នាក់ដោយសុវត្ថិភាព ថ្ងៃទី២១ ខែមិថុនា

លោក WuXi ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសចិន បានលើកឡើងថា ចាប់ពីការប៉ះទង្គិចប្រដាប់អាវុធបានកើតឡើងនៅស៊ូដង់ កាលពីខែមីនាឆ្នាំនេះមក ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងស្ថានទូតពាក់ព័ន្ធ ប្រចាំនៅបរទេស នៃក្រសួងការបរទេសចិន កងទ័ពចិន សហគ្រាសចិនបានចាត់ចែងជាបន្ទាន់ និងរៀបចំប្រតិបត្តិការជម្លៀសយ៉ាងដិតដល់ បានជម្លៀសចេញពលរដ្ឋចិនចំនួនសរុប១៥០៨នាក់ដោយសុវត្ថិភាព។

លោកWuXiបានថ្លែងដូចពោលខាងលើនេះពេលអញ្ជើញចូលរួមសន្និសីទកាសែតអំពីសភាពការណ៍ពាក់ព័ន្ធនឹងការងារកុងស៊ុលចិនក្នុងយុគសម័យថ្មី។

តាមការឧទ្ទេសនាមបានឱ្យដឹងថា ក្រៅពីពលរដ្ឋចិន ភាគីចិនបានជួយសង្គ្រោះពលរដ្ឋ នៃប្រទេសដទៃអស់ពីលទ្ធភាព សរុបបានជួយពលរដ្ឋ នៃប្រទេសចំនួន៨ រួមទាំងពលរដ្ឋប៉ាគីស្ថាន ជាង២០០នាក់ឱ្យជម្លៀសចេញពីស៊ូដង់។

តាមការឧទ្ទេសនាមបានឱ្យដឹងថា ១០ឆ្នាំក្នុងយុគសម័យថ្មីចុងក្រោយនេះ ក្រសួងការបរទេសចិន បានរៀបចំនិងអនុវត្តប្រតិបត្តិការ ជម្លៀសពលរដ្ឋចិន ជាបន្ទាន់នៅក្រៅប្រទេសជិត២០ដង ដោះស្រាយករណីការពារកុងស៊ុលជាង៥សែនលើក ពាក់ព័ន្ធនឹងពលរដ្ឋចិនរាប់លាននាក់។

បច្ចុប្បន្ន ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបាច់សុំទិដ្ឋាការទៅវិញទៅមក ដែលគ្របដណ្តប់ប្រភេទលិខិតឆ្លងដែនផ្សេងៗគ្នា ជាមួយប្រទេសចំនួន១៥២។ ចាប់ពីការអនុវត្តការគ្រប់គ្រងកម្រិត B សម្រាប់ជំងឺកម្រិត B ភាគីចិន បានរៀបចំឡើងវិញ នូវទេសចរណ៍ជាក្រុមទៅក្រៅប្រទេសសម្រាប់ពលរដ្ឋចិន នៅប្រទេស៦០៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top