ព័ត៌មានអន្តរជាតិ

លោកli Qiangនាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោកម៉ាក្រុងប្រធានាធិបតីបារាំង

រសៀលថ្ងៃទី២២ខែមិថុនាតាមម៉ោងក្នុងតំបន់លោកli Qiangនាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោកម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានÉlyséeប៉ារីស។

លោកLi Qiangបានថ្លែងថាប្រទេសចិន និងប្រទេសបារាំង ប្រទេសចិន និងអឺរ៉ុប សុទ្ធិតែមានឧត្តមភាពរៀងៗខ្លួន ត្រូវការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយ កម្រិតទៀតដើម្បីសម្រេចបាន នូវការទទួលផលប្រយោជន៍ទៅវិញទៅមកនិង
ឈ្នះ-ឈ្នះ។

ភាគីចិន រីករាយរួមជាមួយបារាំង បន្តបង្កើនការផ្លាស់ប្តូរនិងកិច្ចសម្រប សម្រួលក្នុងកិច្ចការអន្តរជាតិ គាំទ្រគ្នាទៅវិញទៅមកនូវគំនិតផ្តួចផ្តើមល្អៗរៀងៗ
ខ្លួនរួមគ្នាឆ្លើយតប នឹងការប្រឈមសកលដើម្បីជំរុញឲ្យពិភពលោកមាន
សន្តិភាពនិងស្ថិរភាព។

លោកម៉ាក្រុងបានរំលឹកឡើងវិញដោយសប្បាយរីករាយ នូវទស្សនកិច្ចដ៏ជោគជ័យរបស់លោកក្នុងប្រទេសចិន នៅខែមេសាកន្លងទៅនេះ។
លោកបានសូមស្វាគមន៍
ចំពោះលោកLi Qiangដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំងព្រមទាំង
ចូលរួមកិច្ចប្រជុំកំពូល្មីស្តីពីប្រព័ន្ធសហហិញ្ញប្បាទានសកលថ្មី។

លោកបានបន្តថាភាគីបារាំង​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងបារាំងនិងចិន​​ ប្រកាន់ខ្ជាប់នូវគោលនយោបាយចិន តែមួយរីករាយរួមជាមួយភាគីចិន បង្កើនកិច្ច សម្របសម្រួលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ។

ក្នុងពិភពលោ កដែលប្រកបដោយ ការប្រឈមជាច្រើនប្រទេសបារាំង និងចិន គួរតែប្រកាន់ខ្ជាប់ នូវពហុភាគីនិយមដ៏មានប្រសិទ្ធភាព ជំរុញសហគមន៍អន្តរជាតិឲ្យសាមគ្គីគ្នា ធ្វើឲ្យអភិបាលកិច្ចសកលមានភាពល្អពេញលែញ ជំរុញឲ្យដោះស្រាយបញ្ហា
សកល។ ភាគីទាំងពីរនៅបានផ្លាស់ប្តូរមតិយោបល់ ចំពោះបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផ្សេងទៀត ក្នុងនោះរួមមានវិបត្តិអ៊ុយក្រែន ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top