ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះចម្បាំង ធំបំផុត របស់អាមេរិក នឹងចូលសុំចត ផែវៀតណាម ចុងសប្តាហ៍នេះ

បរទេស៖ នាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ត្រូវបានគេដឹងថា នឹងធ្វើដំណើរសុំចូលចត នៅផែរបស់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យស្អែកនេះ ហើយ។

យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថាផែនការសុំចូលចតនេះ បានក្លាយទៅជាដំណើរទស្សនកិច្ច ដ៏កម្រនៃនាវាចម្បាំង ដែលមានទំហំជាងគេបំផុត នៃកងកម្លាំងយោធាអាមេរិក និងនៅចំពេលដែលមហាអំណាចអាមេរិកនិងចិន កំពុងបានព្យាយាមយ៉ាងខ្លាំងក្លា ដូចគ្នាក្នុងការបង្កើនទំនាក់ទំនង ជាមួយប្រទេស ជាសមាជិកអាស៊ីអាគ្នេយ៍។

នាវាផ្ទុកយន្តហោះចម្បាំង ដែលត្រូវបានគេស្គាល់ឈ្មោះថា USS Ronald Reagan ដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Nimitz-class តាមផែនការនឹងធ្វើដំណើរមកដល់ ផែនៃទីក្រុងដាណាង នៅថ្ងៃទី២៥ ខែមិថុនាស្អែកនេះ រហូតនិងបន្តមានវត្តមាន នៅទីនេះរហូតដល់ ថ្ងៃទី៣០ខែមិថុនា។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ច របស់នាវាចម្បាំងធនធ្ងន់នេះ បានធ្វើឡោះងបន្ទាប់ពីមួយខែប៉ុណ្ណោះ ដែលកងកម្លាំងជើងទឹកចិន បានធ្វើការហ្វឹកហាត់រួមគ្នាជាមួយនឹង កងកម្លាំងវៀតណាម នៅផែសមុទ្រដាណាងនេះដូចគ្នា និងក៏បានចេញទៅបំពេញទស្សនកិច្ច បន្ទាប់តាមប្រទេសក្នុងតំបន់ជាច្រើនទៀត ដូចជាថៃ ប្រ៊ុយណេ និងហ្វីលីពីន ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top