ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានថា នាវាទាំងឡាយនា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែណែនាំខ្លួនជាភាសា Persian

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា នាវាទាំងឡាយណា ដែលចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែជូនដំណឹងដល់អ៊ីរ៉ង់អំពីឈ្មោះ សញ្ជាតិ និងទំនិញរបស់ខ្លួនជាភាសា Persian ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) មេបញ្ជាការកងទ័ពជើងទឹក Alireza Tangsiri បានធ្វើការកត់សម្គាល់នៅក្នុងពិធីរំលឹកខួបមួយដែលបានធ្វើឡើងនៅក្នុងខេត្ត Khuzestan ភាគនិរតីដោយព្រមានថា ប្រសិនបើនាវាឆ្លងកាត់មិនព្រមផ្តល់ព័ត៌មានចាំបាច់ កងកម្លាំងជើងទឹកអ៊ីរ៉ង់ នឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងវា។

កាលពីដើមខែឧសភា IRGC បានចេញផ្សាយវីដេអូដែលបង្ហាញពីមន្ត្រីរបស់ខ្លួនម្នាក់ ដែលបង្ខំឱ្យទាហានអាមេរិក នៅលើនាវានៃកងទ័ពជើងទឹកអាមេរិក ឆ្លើយតបនឹងលោកជាភាសា Persian បន្ទាប់ពីបានព្រមានពួកគេជាភាសាដូចគ្នាឱ្យចាកចេញពីដែនទឹកក្នុងតំបន់ និងកុំឱ្យមានភាពតានតឹង ដែលបង្កឱ្យកើតមានសកម្មភាព។

យោងតាមវីដេអូ មន្រ្តីបានជូនដំណឹងដល់នាវាទេសចរណ៍ថា កងនាវាចរ IRGC ទទួលខុសត្រូវក្នុងការធានាសន្តិសុខនៅក្នុងដែនទឹកក្នុងតំបន់ រួមទាំងច្រកសមុទ្រ Hormuz ផងដែរ បន្ទាប់ពីនោះនាវាអាមេរិក បានកែតម្រូវផ្លូវរបស់ខ្លួន និងជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ អំពីការផ្លាស់ប្តូរនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top