បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅថ្ងៃនេះបានចេញមកធ្វើការប្រតិកម្មទៅនឹងព្រឹត្តិការណ៍ ធ្វើរដ្ឋប្រហារដោយក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំដោយលោក Yevgeny Prigozhi។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមទាហានស៊ីឈ្នួល Wagner Group បានឈានទៅដល់ការគ្រប់គ្រងទីស្នាក់កាលកណ្តាល នៃកងកម្លាំងយោធារបស់រុស្សី ប្រចាំក្នុងទីក្រុង Rostov-on-Don។
លោក Zelensky បានថ្លែងនៅលើសារបង្ហោះលើ Twitter ថា៖ អស់រយៈពេលជាយូរមកហើយដែលរុស្សី បានប្រើប្រាស់ប្រព័ន្ធឃោសនាក្នុងការលាក់បាំង ភាពកំសោយរបស់គាត់និងភាពឆ្កួតលីលារបស់រដ្ឋាភិបាលខ្លួនឯង ហើយនៅពេលនេះភាពវឹកវរបានផ្ទុះឡើងដោយមិនអាចលាក់បាំង និងកុហកអ្នកណាម្នាក់បានទៀតនោះទេ។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adam Hodge បានថ្លែងប្រាប់ VOA News ថាសេតវិមានបាននឹងកំពុងតាមដានស្ថានភាព នៃការប្រឈមមុខដាក់គ្នារវាងយោធារុស្សី និងក្រុមទាហានស៊ីឈ្នួលនិងបន្តធ្វើការប្រឹក្សា ជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូចំពោះការវិវត្តមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី