ព័ត៌មានអន្តរជាតិ

ហេតុការណ៍រថភ្លើង ដឹកទំនិញបើកធ្លាក់ចូលទន្លេក្រោយបាក់ស្ពាននៅរដ្ឋ Montana

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ខ្សែរថភ្លើងដឹកទំនិញមួយបានធ្លាក់ចូលក្នុងទន្លេ Yellowstone នៅក្នុងរដ្ឋ Montana បន្ទាប់ពីកំណាត់ស្ពានដែលឆ្លងកាត់ទន្លេនោះ បានបាក់រលំកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ។

អជ្ញាធរទទួលបន្ទុកកិច្ចការងារគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់របស់តំបន់បានបញ្ជាក់ដែរថា ហេតុការណ៍ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា៦ព្រឹកម៉ោងក្នុងស្រុក នៅលើផ្លូវដែកមួយកំណាត់ដែលឆ្លងកាត់ទន្លេ Yellowstone ស្ថិតនៅក្នុងទីក្រុង Stillwater។

ប្រភពដដែលបានបន្តទៀតថា ៖ ស្ពានឆ្លងកាត់ទន្លេនោះបានបាក់រលំភ្លាមៗ ដែលបានបណ្តាលឲ្យទូររថភ្លើងជាច្រើនធ្លាក់ចូលទៅក្នុងទន្លេហើយ មកទល់ពេលនេះយើងមិនទាន់អាចកំណត់បានទេថា ហេតុការណ៍នេះបណ្តាលមកពីបញ្ហាអ្វីឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែទោះបីជាយ់ាងណាក្តីមិនមានរបាយការណ នៃអ្នករងគ្រោះឬបាត់បង់ជីវិតនោះដែរ។

របាយការណ៍ដែលបានអះអាងបន្ថែមទៀតបានបញ្ជាក់ថា ទូរថភ្លើងសរុបចំនួន៧បានធ្លាក់ចូលក្នុងទឹកទន្លេ ដែលក្នុងនោះមាន៣ទូផ្ទុកទៅដោយសារធាតុ asphalt និង៤ទូទៀតផ្ទុកទៅដល់សារធាតុ molten sulfur៕​ ប្រែសម្រួល៖ស៊ុនលី

To Top