ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសួរសុខទុក្ខជូនចំពោះលោក Yoweri Kaguta Museveni ប្រធានាធិបតីអ៊ូហ្គង់ដា អំពីការដែលសាលារៀនមួយនៃអ៊ូហ្គង់ដាបានរងការវាយប្រហារភេរវកម្មហើយបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។
លោក Xi Jinping បានលើកឡើងក្នុងលិខិតថា «ខ្ញុំទើបតែដឹងថាក្នុងសាលារៀនមួយនៃតំបន់ Kasese ដែលស្ថិតនៅភាគខាងលិចប្រទេសលោកបានរងការវាយប្រហារភេរវកម្មដែល បានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ខ្ញុំសូមតាំងនាមរដ្ឋាភិបាលចិននិងប្រជាជនចិន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដែលបានរងគ្រោះស្លាប់បាត់បង់ជីវិត និង សូមចូលរួមសួរសុខទុក្ខយ៉ាងស្មោះចំពោះញាតិសន្តានរបស់អ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងអ្នករបួសផង»។
លោក Xi Jinping បានបន្តថា ភាគីចិនសូមធ្វើការថ្កោលទោសចំពោះអំពើហិង្សានិងអំពើភេរវកម្មទោះតាមរូបភាពណាក៏ដោយ ចិននឹងបន្តគាំទ្រអ៊ូហ្គង់ដាបង្ក្រាបភេរវនិយម និងរាល់ការខិតខំដើម្បីគាំពារសន្តិសុខជាតិនិងស្ថិរភាពជាតិរបស់អ៊ូហ្គង់ដា៕