ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមអាជ្ញាធរទទួលបន្ទុកកិច្ចការគ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះម៉ាស៊ីនធុនស្រាលស៊ីវិលចំនួន១គ្រឿងបានធ្លាក់នៅក្នុងតំបន់នៃក្រុងម៉ូស្គូ ដោយបានបណ្តាលឲ្យមនុស្ស២នាក់នៅលើយន្តហោះនោះបាត់បង់ជីវិត ។
គេបានដឹងថា យន្តហោះដែលបានធ្លាក់នោះស្ថិតនៅក្នុងសង្កាត់ Stupino ភាគខាងត្បូងនៃទីក្រុងម៉ូស្គូ ដោយមិនបានបង្កឲ្យមានអ្នកស្លាប់ ឬបំផ្លិចបំផ្លាញដល់អ្នករស់នៅលើដីនោះទេ ។
មូលហេតុនៃការធ្លាក់យន្តហោះធុនស្រាលនេះដែរ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា