ព័ត៌មានអន្តរជាតិ

ពិធីសម្ពោធផ្លែគូលែន ឆុងហ័រ លើកដំបូងរបស់ប្រទេសកម្ពុជា ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយជោគជ័យ

បើនិយាយអំពីផ្លែគូលែនដ៏ល្អបំផុតនៅក្នុងពិភពលោក វាត្រូវតែនៅក្នុងខេត្តក្វាងទុងប្រទេសចិន; ហើយសម្រាប់ផ្លែគូលែនក្វាងទុងល្អបំផុត វាត្រូវតែនៅឆុងហ័រ ខេត្តក្វាងទុង។ នៅពេលដែលផ្លែគូលែន ឆុងហ័រ ចាប់ផ្តើមលក់នៅខែមិថុនា វាបានទាក់ទាញអតិថិជនជាច្រើន។ “ផ្លែគូលែន ឆុងហ័រ” គេស្គាល់ថាជាគុជនៅតំបន់ត្រូពិក និងជាផ្លែគូលែននៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនបុរាណដែលមហេសីព្រះនាមយ៉ាងភ្លក់។

នៅថ្ងៃទី ២៦ ខែមិថុនា ពិធីសម្ពោធផ្លែគូលែន ឆុងហ័រ លើកដំបូងរបស់ប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Lanton Cloud និងបានចាប់ដៃជាមួយដៃគូនៅតំបន់ដាំដុះរបស់ឆុងហ័រ ដើម្បីបង្កើតព្រឹត្តិការណ៍អន្តរជាតិមួយប្រកបដោយ “Specialization + Branding” ក្រោមប្រធានបទ “ជំនួបជាមួយសម្រស់ផ្លែគូលែន ចែករំលែកក្នុងតំបន់អាស៊ាន” ដែលនឹងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់ផ្លែគូលែន ឆុងហ័រនៅប្រទេសកម្ពុជា ព្រមទាំងពង្រឹងការផ្លាស់ប្តូរអន្តរជាតិ និងកិច្ចសហប្រតិបត្តិការកសិកម្មក្វាងទុង។

ផ្លែគូលែនមានប្រវត្តិ និងវប្បធម៌ដ៏យូរលង់ហើយ។ ប្រធានបទ“ជំនួបជាមួយសម្រស់ផ្លែគូលែន ចែករំលែកក្នុងតំបន់អាស៊ាន”នេះបានបង្ហាញពីគោលដៅ និងទំនុកចិត្តរបស់ផ្លែគូលែន ឆុងហ័រ ធ្វើជាផ្លែឈើលំដាប់ពិភពលោក។ នៅកន្លែងដែលព្រឹត្តិការណ៍ប្រព្រឹត្តិនេះ អ្នកចូលរួមអាចយល់ដឹងអំពីរឿងរ៉ាវទាក់ទងនឹងវប្បធម៌និងប្រវត្តិសាស្ត្ររបស់ផ្លែគូលែនតាមរយៈវីដេអូផ្សព្វផ្សាយ និងការណែនាំនៃផលិតផល ផ្លែគូលែនរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត។ ដោយសារផ្លែគូលែនជាផ្លែឈើពិបាករក្សាស្រស់ អ្នករៀបចំព្រឹត្តិការណ៍ Lanton Cloud បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវគុណភាពផ្លែគូលែន តាំងពីការជ្រើសរើស ការតម្រៀប ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូនដល់ផ្ទះ។ល។ តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ Lanton សម្រេចបាន “ធ្វើការដឹកជញ្ជូននៅថ្ងៃបន្ទាប់”។ ដំណើរការទាំងមូលចាប់ពីការជ្រើសរើសរហូតដល់ការដឹកជញ្ជូនដល់ផ្ទះមិនលើសពី៣០ម៉ោងទេ។ អតិថិជនអាចភ្លក់រសជាតិផ្លែគូលែនស្រស់បំផុតដែលដឹកជញ្ជូនតាមអាកាសនៅកម្ពុជា។

ផ្លែគូលែន ដែលមានគុណភាពខ្ពស់របស់ឆុងហ័រ មានប្រភេទ Nuomici និង Guiwei ត្រូវបានចេញលក់នៅក្នុងព្រឹត្តិការណ៍នេះ។ ការកម្ម៉ងទិញផ្លែគូលែនគឺពេញដែរ។ អ្នកកាសែត XXX បានសម្ភាសនារីជនជាតិចិនម្នាក់ គាត់ប្រាប់ដោយស្មោះត្រង់ថា៖ ‹‹ខ្ញុំមិនធ្លាប់បានភ្លក់ផ្លែគូលែនដ៏ឈ្ងុយឆ្ងាញ់បែបនេះទេ។ “ថ្ងៃនេះខ្ញុំសំណាងណាស់! ខ្ញុំបានភ្លក់ផ្លែគូលែនដែលល្អបំផុតក្នុងពិភពលោកនៅបរទេស។ ខ្ញុំធ្វើការនៅទីនេះ ខ្ញុំមិនមានឱកាសទៅរើសផ្លែគូលែនដោយខ្លួនឯងនៅប្រទេសចិនទេ ប៉ុន្តែខ្ញុំអាចទិញផ្លែគូលែន ហើយរីករាយណាស់ដែលអាចញ៉ាំផ្លែគូលែនផ្អែមល្ហែមឥឡូវនេះ››។ លោក វាសនា ជាជនជាតិខ្មែរ លោកបានប្រាប់ថា៖ ‹‹ថ្ងៃនេះពិតជាមានអត្ថន័យណាស់ ដោយបានញ៉ាំផ្លែគូលែនល្អបំផុតក្នុងពិភពលោក។ ផ្លែគូលែន ឆុងហ័រ ចូលមកក្នុងប្រទេសកម្ពុជា គុណភាពវាអាចធានាបាន ដោយសារការដឹកជញ្ជូនតាមផ្លូវអាកាស។ ខ្ញុំចង់ទិញផ្លែគូលែន១០កេះ ចែកឲ្យមិត្តភ័ក្តិខ្មែរញ៉ាំជុំគ្នា»។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Lanton Cloud នឹងផ្សព្វផ្សាយផលិតផលគុណភាពខ្ពស់របស់ចិនបន្ថែមទៀតទៅកាន់ក្រៅប្រទេស ហើយទន្ទឹមនឹងនោះ វាក៏នឹងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់កម្ពុជាដែលលក់នៅក្នុងប្រទេសចិន និងអាស៊ានផងដែរ។

ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដែលមានអាជ្ញាប័ណ្ណពេញលេញដំបូងគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Lanton Cloud Service Technology Co., Ltd. បានទទួលអាជ្ញាប័ណ្ណ “001” ជាលើកដំបូងដែលចេញដោយក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២១ ។ Lanton Cloud គឺ brand ពាណិជ្ជកម្មជាអេឡិចត្រូនិច នៃ Lanmei Aviation Group ដែលមានបេសកកម្មគឺធ្វើជីវិតយើងប្រកបដោយប្រាជ្ញា និងធ្វើឱ្យសេវាកម្មមានទំនាក់ទំនងគ្នាទៅវិញទៅមក។ នាពេលបច្ចុប្បន្ននេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក “Lanton Cloud” – “Lanton Cloud” APP បានឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចិន និងរោងចក្រប្រភព។ វាអាចលក់សំបុត្រយន្តហោះដោយផ្ទាល់របស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា China Southern Airlines ។ វិធីសាស្ត្រទូទាត់មានដូចជា Alipay, WeChat, ABA, Wing ជាដើម ជា RMB ឬដុល្លារអាមេរិកក៏បាន។

លើសពីនេះ Lanton Express នៃខ្សែសង្វាក់ផ្គត់ផ្គង់ Lanton ពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កើតឡើងដោយ “Lanton Cloud” យកក្រុមហ៊ុន Lanmei Airlines ជាវេទិកាមួយដើម្បីបង្កើតសេវាកម្មនៃខ្សែសង្វាក់ទាំងមូល ព្រមទាំងមានការផ្គត់ផ្គង់សម្ភារៈ ការដឹកជញ្ជូន សេចក្តីប្រកាសគយ និងការចែកចាយ រួមបញ្ចូលគ្នានូវប្រព័ន្ធភ័ស្តុភារ និងវេទិកាធុរកិច្ច ហើយធ្វើការជំរុញមួយជំហានម្តងមួយៗ និងផ្តល់ឱ្យសហគ្រាសនូវលទ្ធកម្មកណ្តាលដែលមានតម្លៃទាប និងសេវាកម្មចែកចាយដែលមានគុណភាពខ្ពស់៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top