ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ឡើង​ថ្លៃ ​ចំពេល​មាន​ភាព ​តានតឹង ​ក្នុង​ប្រទេស​រុស្ស៊ី

ប្រភព ៖ Xinhua

ញូវយ៉ក ៖ តម្លៃប្រេងឆៅនាពេលអនាគត បានបង្ហាញពីការ កើនឡើងតិចតួច​ ខណៈដែលអ្នកចូលរួមទីផ្សារ បានងាកទៅចាប់អារម្មណ៍ លើភាពតានតឹងផ្នែកយោធា នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែសីហា បានកើនឡើង ០,២១ ដុល្លារអាមេរិក ឬ ០,៣០ភាគរយ មកនៅ ៦៩,៣៧ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែសីហា បានកើនឡើង ០,៣៣ ដុល្លារ ឬ ០,៤៥ ភាគរយ មកនៅតម្លៃ ៧៤,១៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។

លោក Vladimir Zernov អ្នកវិភាគនិងអ្នកផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានឲ្យដឹងថា “ប្រេង WTI ទទួលបានដីខ្លះនៅពេលពាណិជ្ជករមានប្រតិកម្ម ចំពោះភាពចលាចលនាពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៊ី ។ ការនាំចេញប្រេងរបស់រុស្ស៊ី មិនត្រូវបានប៉ះពាល់នោះទេ ហើយស្ថានភាពមានស្ថេរភាព យ៉ាងឆាប់រហ័ស ប៉ុន្តែអារម្មណ៍ទីផ្សារ នៅតែមានសុទិដ្ឋិនិយម”។

កាលពីចុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្មរបស់រុស្ស៊ី បានប្រកាសថា របបប្រតិបត្តិការប្រឆាំង ភេរវកម្មត្រូវបានណែនាំ នៅជុំវិញទីក្រុងមូស្គូ និងក្នុងតំបន់ Voronezh ដើម្បីការពារសកម្មភាពភេរវករ ដែលអាចកើតមាន បន្ទាប់ពីលោក Yevgeny Prigozhin ដែលជាប្រធានក្រុមយោធាឯកជន Wagner របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង​ ដើម្បីបើកការបះបោរប្រដាប់អាវុធ។

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទីក្រុង​ម៉ូស្គូ និង​លោក Prigozhin បាន​ឈាន​ដល់​ការ​សម្រុះ​សម្រួល​មួយ ​បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រុះសម្រួល​ដោយ​ប្រធានាធិបតី​បេឡារុស្សលោក Alexander Lukashenko ។

​នៅក្នុងកំណត់ត្រាស្រាវជ្រាវមួយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី នៅតែជាការរំលឹកដ៏សំខាន់ដល់អ្នកវិនិយោគថា “សង្រ្គាមដែលមិនអាចទាយទុកជាមុន បានកំពុងបន្ត ហើយហានិភ័យភូមិសាស្ត្រ នយោបាយ ត្រូវបានកើនឡើង នៅពេលដែលពួកគេមិនមែន ជាចំណុចកណ្តាល នៃការយកចិត្តទុកដាក់ទីផ្សារ” ៕

To Top