តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានឯកភាពដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅគ្រប់មណ្ឌលទាំងអស់ លើកលែងតែនៅក្នុងទីក្រុងតូក្យូប៉ុណ្ណោះសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដោយធ្វើការលុបបំបាត់លើការព្រួយបារម្ភថា ពួកគេអាចនឹងបញ្ចប់សម្ព័ន្ធភាពដ៏យូរទស្សវត្សរ៍របស់ពួកគេ ស្របពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងលើការបោះឆ្នោតជ្រើសរើសបេក្ខជន ។
គួរបញ្ជាក់ថា ចំពោះការសម្រេចចិត្តនេះបានធ្វើឡើង ក្រោយពីមានជម្លោះជាច្រើនសប្តាហ៍រវាងគណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Fumio Kishida និងដៃគូចម្រុះវ័យក្មេងរបស់ខ្លួនគឺបក្ស Komeito ជុំវិញការបញ្ជូនបេក្ខជននៅក្នុងមណ្ឌលបោះឆ្នោតដែលបានបង្កើតឡើងថ្មីនៅក្នុងទីក្រុងតូក្យូ ។
លោក Natsuo Yamaguchi ប្រធានបក្ស Komeito បានប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយលោក Kishida ដោយបង្ហាញការខ្នះខ្នែងរបស់គាត់ក្នុងការជៀសវាងជម្លោះជាមួយបក្ស LDP ថា “យើងបានបញ្ជាក់ថា យើងនឹងសហការគ្នាដោយផ្អែកលើកិច្ចព្រមព្រៀង” ។
បក្ស LDP និងបក្ស Komeito បានប្រឈមមុខនឹងការលំបាកក្នុងការដោះស្រាយការគូរវាសឡើងវិញនូវផែនទីបោះឆ្នោតស្ថិតក្រោមច្បាប់ដែលបានអនុម័តកាលពីចុងឆ្នាំមុន ដើម្បីបង្រួមគម្លាតសន្លឹកឆ្នោតរវាងមណ្ឌលទាំងអស់ដែលមានប្រជាជនតិច និងភាគតិចនៅក្នុងសភាតំណាងរាស្រ្ត ៕