ព័ត៌មានអន្តរជាតិ

សេតវិមាន៖ អាមេរិកនឹងបន្តកសាង ទំនាក់ទំនងផ្នែកយោធាឡើងវិញ ជាមួយចិន

រូបភាព៖ Afp

បរទេស៖ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក និងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការទំនាក់ទំនង ផ្នែកនយោបាយនិងស្តារឡើងវិញ នូវច្រកទាក់ទងគ្នាដោយផ្ទាល់ជាមួយនឹងចិន ដើម្បីបង្ការហេតុការណ៍ ឬការបង្កហេតុណាមួយនាពេលអនាគត។

រូបភាព៖ Afp

ថ្លែងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំស្តីអំពីយុទ្ធសាស្ត្រ នៃក្រុមសម្ព័ន្ធមិត្ត AUKUS លោកមន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថាភាពចាំបាច់ ដែលចិននិងអាមេរិកត្រូវតែឈានជំហានរួមគ្នា ដើម្បីអាចទទួលបាននូវការទំនាក់ទំង ដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ រាល់បញ្ហាដោយអចេតនាទាំងឡាយ។

គួរឲ្យដឹងដែរថាថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានក្លាយទៅជារដ្ឋមន្ត្រីអាមេរិកដំបូង ដែលបានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៃទំនាក់ទំនងដ៏រកាំរកូសរវាងរដ្ឋាភិបាល មហាអំណាចទាំងពីរ ដែលវាបានក្លាយទៅជាសញ្ញាកែប្រែស្ថានភាពតានតឹងឡើងវិញ តាមរយៈការធ្វើកាទូតដែលល្អប្រសើរឡើងរវាងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top