ព័ត៌មានអន្តរជាតិ

លោក Putin ៖ប្រទេសរុស្ស៊ី គេចផុតជោគជ័យ ពីសង្គ្រាមស៊ីវិល

រូបភាព៖ Xinhua

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះបានលើកឡើងថា កងកម្លាំងយោធារុស្សី និងក្រុមអ្នកអនុវត្តច្បាប់ទាំងអស់ គឺជាអ្នកដែលបានការពារប្រទេស រួចចេញពីជម្លោះ ដោយយោធានៅផ្ទៃក្នុង ប្រទេសជាប្រវត្តិសាស្ត្រមួយ របស់ប្រទេសកាលពីសប្តាហ៍កន្លងទៅ។

យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថាការសរសើរ របស់លោកប្រធានាធិបតីរុស្សីបានធ្វើឡើង គឺសំដៅទៅលើការបះបោរ ដោយយោធា ដែលធ្វើឡើងដោយក្រុមទាហានស៊ីឈ្នួល របស់ក្រុមហ៊ុន Wagner ដែលដឹកនាំដោយមហាសេដ្ឋីរុស្សីលោក Evgeny Prigozhin។

លោកប្រធានាធិបតីបានថ្លែងបែបនេះថា៖តាម​ពិត អ្នកទាំងអស់គ្នាគឺជាអ្នកដែល​បាន​បញ្ឈប់​សង្គ្រាម​ស៊ីវិល ដោយការ​អនុវត្ត​យ៉ាង​ជាក់លាក់ និង​ស្អិតរមួតបំផុតរវាងគ្នា។

ក្នុងនោះផងដែរលោកប្រធានាធិបតីក៏បានអំពាវនាវឱ្យមានភាពស្ងៀមស្ងាត់មួយនាទីដើម្បីសំដែងការចងចាំចំពោះយោធាដែលត្រូវបានសម្លាប់ដោយកងកម្លាំង Wagner ក្នុងអំឡុងពេលការបះបោរនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top