បរទេស ៖ ប្រធានាធិបតីហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា គំនិតដែលយោធាលោកខាងលិច និងជំនួយរបស់ពួកគេនឹងអាចជួយឲ្យអ៊ុយក្រែន យកជ័យជំនះលើប្រទេសរុស្សី លើគ្រប់សមរភូមិ នោះគឺជាមូលដ្ឋានជារឿងដែលមិនអាចទៅរួចនោះឡើយ។
យោងតាមការចេញផ្សាយរបស់ RT លោក Orban បានបញ្ជាក់បែបនេះថា ៖ ខ្ញុំគឺជាមនុស្សដែលឈរនៅលើភាពពិត និងមើលឃើញស្ថានភាពជាក់ស្តែងដោយផ្ទាល់ភ្នែក។
ការពិតដែរថាកិច្ចសហប្រតិបត្តិរវាងអ៊ុយក្រែន និងលោកខាងលិច គឺជារឿងដែលមិនអាចទទួលបានជោគជ័យឡើយ។
លោកបន្តថា ៖ អាវុធដែលបានផ្តល់និងតាមជួយឃ្លាំមើលដោយអាមេរិក និងសម្ព័ន្ធមិត្តទៅឲ្យប្រទេសអ៊ុយក្រែន គឺមិនអាចជួយឲ្យយោធាអ៊ុយក្រែន យកជ័យជំនះឡើយហើយ ការលើកឡើងទាំងឡាយគ្រាន់តែជាការយល់ច្រឡំ ស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។
លោកប្រធានាធិបតីរូបនេះបានព្រមានដែរថា កិច្ចព្រមព្រៀង និងបទឈប់បាញ់ត្រូវតែធ្វើឡើងក្នុងពេលឆាប់ៗ បំផុតរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងគៀវ បើមិនដូច្នេះទេវានឹងមានការបាត់បង់ជីវិត របស់យោធាអ៊ុយក្រែន កាន់តែច្រើនបន្ថែមទៀតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី