ធានជីន ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារចំពោះនយោបាយ នៃបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបានសន្យាថា នឹងជំរុញឱ្យមានការបើកចំហស្តង់ដារខ្ពស់ នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងធានជីន។
នៅក្នុងពិធីបើកសន្និសីទរយៈពេល ៣ថ្ងៃដែលមានឈ្មោះថា Summer Davos នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកចំហរ និងកិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយបានព្រមានប្រឆាំងនឹងការផ្លាស់ប្តូរនៅក្នុងប្រទេសលោកខាងលិច ដើម្បីកាត់បន្ថយហានិភ័យ ឬកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយដាក់ស្លាកពួកគេថា “សំណើមិនពិត “។
លោក Li បានលើកឡើងថា “រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធមិនគួរធ្វើខ្លួនហួសហេតុពេកទេ នៅតែតិចជាង ពង្រីកគំនិតនៃហានិភ័យ ហើយប្រែក្លាយវាទៅជាឧបករណ៍មនោគមវិជ្ជា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតូក្យូ ជប៉ុន។
លោកបានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នា “ដើម្បីរក្សាខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកលឱ្យមានស្ថេរភាព រលូន និងសុវត្ថិភាព” ដើម្បីផ្តល់ផលផ្លែនៃសកលភាវូបនីយកម្មទៅកាន់ប្រទេស និងក្រុមមនុស្សផ្សេងៗគ្នាតាមរបៀបសមធម៌។
នាយករដ្ឋមន្ត្រីក៏បានធានាផងដែរ ប្រទេសចិន នឹងលើកស្ទួយសេដ្ឋកិច្ចទីផ្សារ និងគាំទ្រពាណិជ្ជកម្មសេរី ដើម្បីដឹកនាំពិភពលោកឆ្ពោះទៅរកអនាគតសេដ្ឋកិច្ច ដែលរួមបញ្ចូល ភាពធន់ និងនិរន្តរភាព។
ការកត់សម្គាល់របស់លោក បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់អំពីតម្រូវការដើម្បី “កាត់បន្ថយហានិភ័យ និងធ្វើពិពិធកម្ម” ទំនាក់ទំនងរបស់ប្រទេសរបស់លោក ជាមួយប្រទេសចិន ជាជាងការផ្តាច់ទំនាក់ទំនងពីប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា