ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា រលកកម្តៅខ្លាំងដែលបានវាយប្រហារមកលើនៅតំបន់ភាគខាងត្បូង នៃសហរដ្ឋអាមេរិក និងបានបន្តរាលដាលដល់តំបន់ផ្សេងទៀត នៃប្រទេសនេះនៅក្នុងសប្តាហ៍នេះ ខណៈពេលនេះដែរ ពលរដ្ឋជាង៥៥លាននាក់ ស្ថិតក្រោមការព្រមានអំពីការកើនឡើងនៃ កម្តៅ ។
គេបានដឹងថា រលកកម្តៅបានកើតឡើងនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញ៉ូវម៉ិចស៊ីកូហើយនៅក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើតឲ្យមានកំណត់ត្រាថ្មី នៃការកើនឡើងកម្តៅដូច្នេះ ។
សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក ហៅកាត់ថា (NWS) បានឱ្យដឹងថា កម្រិតកម្តៅដែលគំរាមកំហែងដល់អាយុជីវិត “កំពុងតែខ្លាំងឡើងៗ” ហើយការកើនឡើង “កម្តៅ និងសំណើមដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋតិចសាស់ ហើយបានរីករាលដាលចូលទៅក្នុងជ្រលងនៃទន្លេ Mississippi ផ្នែកខាងក្រោម” ។
ទីក្រុង San Angelo នៅភាគខាងលិច នៃរដ្ឋ តិចសាស់ បានចុះបញ្ជីដែលមានសីតុណ្ហភាព១១៤អង្សាហ្វារិនហៃ គឺបានកើនឡើងទ្វេដងនៅក្នុងខែមិថុនានេះ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅកត់ត្រាឡើយ ហើយទីក្រុងព្រំដែន Del Rio កម្តៅបានកើនឡើងដល់១១៥អង្សាហ្វារិនហៃ ដែលនេះជាការកើនឡើងជាលើកដំបូង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា