ថ្ងៃទី ២៦ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការបក្ស បានថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីសំណេះសំណាល ជាសមូហភាពជាមួយសមាជិក ថ្នាក់ដឹកនាំអាណត្តិថ្មី នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុនីស្ត និយម ដោយបានចង្អុលបង្ហាញ ពីប្រធានបទនិងទិសដៅ នៃចលនាយុវវ័យនិងការងារ យុវវ័យចិនក្នុងយុគសម័យថ្មី ដើម្បីពង្រឹងជំនឿចិត្ត និងការប្តេជ្ញាចិត្ត របស់កម្មាភិបាលសម្ព័ន្ធយុវជនកុម្មុនីស្តនិយម ក្នុងការធ្វើការងារយុវជន ឱ្យបានល្អ ក៏ដូចជាបំផុសឆន្ទៈ ខំប្រឹងតស៊ូរបស់យុវជន ជាសមាជិកក្រុមទាំងឡាយ ដើម្បីការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ ។
លោក Xi Jinping បានលើកឡើងថា រំពឹងថាគណៈកម្មាធិការ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តនិយម អាចអនវុត្តជាក់ស្តែង នូវសំណូមពររបស់មជ្ឈិមបក្ស រ៉ាប់រងយ៉ាងប្រាកដប្រជា នូវបេសកកម្ម ដែលប្រគល់ ដោយបក្សក្នុងយុគសម័យថ្មី និង ដំណើរថ្មី បន្តវេន និងផ្សព្វផ្សាយប្រពៃណីល្អផូរផង់ ប្រកាន់ខ្ជាប់នូវកំណែ ទម្រង់ និងនវានុវត្តន៍ ប្រមូលផ្តុំយុវជននៅជុំវិញ បក្សឱ្យបានកាន់តែល្អ ហើយបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញដល់ការ កសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ។
លោក Xi Jinping បានទទួលស្គាល់ យ៉ាងពេញលេញ ចំបោះការងារយុវជនក្នុងយុគសម័យថ្មី ដែលបានធ្វើឱ្យយុវជនទាំងឡាយ មានមោទនភាពយ៉ាងខ្លាំង ៕
ដោយវិទ្យុមិត្ភាពកម្កុជាចិន