ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើភូមិភាគស្វយ័ត XinJiang ដ៏ពិតប្រាកដមានលក្ខណៈ បែបណា? មនុស្សកាន់តែច្រើន នឹងមើលឃើញការពិត ដោយផ្ទាល់ភ្នែក

ក្នុងរយៈពេល៩ថ្ងៃ ក្រុមអ្នកទេសចរជប៉ុន ដែលបង្កើតឡើង ដោយមនុស្ស២០នាក់ បានធ្វើដំណើរ ទៅដល់ទីក្រុង Urumqi ទីក្រុងTurpan ទីក្រុងKorla និងទីក្រុងKashgar ជាបន្តបន្ទាប់ ហើយបានដកបទពិសោធ យ៉ាងស៊ីជម្រៅពីទំនៀមទម្លាប់ និងវប្បធម៌ជនជាតិ របស់XinJiang ។ សមាជិកក្រុមទេស ចរណ៍ បានផ្សាយផ្ទាល់ទាំងស្រុង នូវដំណើរទស្សនកិច្ចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកការ មើលឃើញនិង ការដឹងឭរបស់ពួកគេ នៅភូមិភាគស្វយ័ត XinJiang ជាមួយអ្នកនិយមលេងអ៊ីនធឺណែត លើពិភពលោក ហើយទទួលបានការចុច like ជាច្រើន។

តើភូមិភាគស្វយ័ត Xinjiang មានលក្ខណៈបែបណា? កាលពីមុន ស្ថានទូតចិន ប្រចាំប្រទេសជប៉ុន ធ្លាប់បានបំផុសសកម្មភាព ជ្រើសរើស អ្នកទេសចរ ឱ្យទៅទស្សនាភូមិ ភាគស្វយ័ត Xinjiang ប្រជាជនជប៉ុន បានចុះឈ្មោះយ៉ាងសកម្ម ហើយពួកគេទាំងអស់គ្នា សុទ្ធតែបានចូលរួម ដោយចំណាយ ថវិកាផ្ទាល់ខ្លួន។ នៅពេលទៅទស្សនា ចម្ការកប្បាសដែលមាន ស្តង់ដារ ខ្ពស់ អ្នកទេសចរជប៉ុន បានដឹងថា វាចំណាយពេលត្រឹម តែ២ថ្ងៃ ដើម្បីសាបព្រួសចម្ការ កប្បាសទំហំ២សែន២ ពាន់ម៉ែត្រក្រឡា និង៥ម៉ោង សម្រាប់យន្តហោះគ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនោះ អ្នកទេសចរជប៉ុន បានស្រែកថា “អស្ចារ្យណាស់” ដោយនិយាយ ថា នេះគឺ ខុសប្លែកពីគ្នាទាំងស្រុងពីអ្វីដែលហៅថា “ពលកម្មដោយបង្ខំ” ដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុន ឃោសនាបំប៉ោងនោះ ពីព្រោះភូមិ ភាគស្វយ័ត Xinjiang សម្រេចបាននូវការធ្វើយន្តូបនីយកម្ម កម្រិតខ្ពស់ជាយូរណាស់មកហើយ ។

ក្រៅពីនេះ សមាជិកជាច្រើន នៃក្រុមទេសចរណ៍ បានហាត់ប្រាណពេលព្រឹក ចូលរួមពិធីមង្គលការ និងច្រៀងរាំជាមួយប្រជាជន ភូមិភាគស្វយ័តXinjiang ដោយដកបទពិសោធ ពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគេ ។ នៅពេល ដែលបានឃើញ ការចែករំលែករបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម អ្នកនិយមលេងអ៊ីនធឺណែត ជប៉ុន ជាច្រើនបានខមិនថា ភូមិភាគស្វយ័ត XinJiang គឺ” ខុសប្លែកពីគ្នាទាំងស្រុង” ពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចមួយចំនួនបានពិពណ៌នា ហើយពួកគេក៏រំពឹងចង់ទៅទស្សនា នៅប្រទេសចិន នាពេលអនាគតផងដែរ។

តើភូមិភាគស្វយ័តXinJiang ដ៏ពិតប្រាកដមានលក្ខណៈបែបណា? មនុស្សកាន់តែច្រើន នឹងមើលឃើញការ ពិតដោយផ្ទាល់ភ្នែក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានមន្ត្រីការទូត និងអ្នកសារព័ត៌មានជាង១ពាន់នាក់ ដែលមកពីជាង១រយប្រទេស និងតំបន់បានចូលទស្សនា នៅភូមិភាគស្វយ័ត XinJiang ដោយមានការចាប់អារម្មណ៍ ផ្ទាល់ខ្លួនលើភាពស្រស់ស្អាត ភាពសុខដុមរមនា និងការអភិវឌ្ឍ របស់ភូមិភាគស្វយ័ត XinJiang ។ លោកVivas អ្នកនិពន្ធនិងជាអ្នកសារព័ត៌មាន ជនជាតិបារាំង ធ្លាប់បានទៅពិនិត្យសិក្សា នៅភូមិភាគស្វយ័ត XinJiang ចំនួនបីដង ហើយបានសរសេរសៀវភៅ 《អវសាននៃព័ត៌មានក្លែង ក្លាយអំពីជនជាតិUygur》។គាត់បានលើកឡើងថា មានមនុស្សកាន់ តែច្រើនឡើងៗ បានដឹងថា ពាក្យសំដីរបស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចសុទ្ធ តែជាពាក្យកុហក ហើយការចាត់ទុក ប្រទេសចិនជា”បិសាច”របស់ពួកគេ គឺបម្រើដល់គោលបំណងនយោបាយ ។

ព្រមពេលជាមួយគ្នានេះ ទិន្នន័យក៏បានបញ្ជាក់យ៉ាងមុតមាំនូវភាពរុងរឿងនិងការអភិវឌ្ឍរបស់ភូមិភាគស្វយ័តXinJiangផងដែរ។ នៅចុងឆ្នាំ២០២០ ភូមិភាគស្វយ័តXinJiang បានលុបបំបាត់ចោល ភាពក្រីក្រទាំងស្រុង។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣ GDPរបស់ភូមិភាគស្វយ័ត XinJiang មាន៤១៤៩៥.២លានយាន់ប្រាក់ចិន ដែលកើនឡើង ៤.៩ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ។ ក្នុងរយៈពេល៥ ខែដំបូង នៃឆ្នាំ២០២៣ ភូមិភាគស្វយ័តXinJiang ទទួលបានភ្ញៀវទេសចរចំនួន ៧២លាន៧សែន៤ពាន់៦រយនាក់ ដែលកើនឡើង ៣៤.៩១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃ ឆ្នាំ២០២២ ។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃភូមិភាគស្វយ័ត XinJiang បានទទួលការអភិវឌ្ឍ ជាបន្តបន្ទាប់ សង្គមមានភាពសុខដុមរមនានិងស្ថិរភាព ហើយការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ។ ចំណុចនេះត្រូវបានទទួលស្គាល់ ជាទូទៅដោយសហគមន៍អន្តរជាតិ ។

នៅប្រទេសជប៉ុននិងប្រទេសចិន សុទ្ធតែមានសុភាសិតមួយដូចគ្នា ដែលថា “ឮ១រយដងមិនស្មើនឹងជួប១ដង” ។ លើកនេះ ការមើលឃើញដោយផ្ទាល់ភ្នែក និងបទពិសោធន៍ ផ្ទាល់ខ្លួនរបស់សមាជិកក្រុមទេសចរណ៍ជប៉ុន បានបញ្ជាក់ម្ដងទៀតថា ភូមិភាគស្វយ័ត XinJiang ដ៏ពិតប្រាកដខុសប្លែកពីគ្នាទាំងស្រុង ជាមួយអ្វី ដែលប្រព័ន្ធសារព៍ត៌មាន លោកខាងលិចមួយចំនួន តូចបានផ្សព្វផ្សាយ ។ នេះបានធ្វើឱ្យពាក្យចចាមអារ៉ាមពាក់ព័ន្ធ នឹងភូមិភាគ ស្វយ័តXinJiang ដែលមានចេតនាអាក្រក់ទាំងនោះ ត្រូវលាតត្រដាង ដោយឯកឯង ។ ភូមិភាគស្វយ័ត XinJiang ដែលប្រកបដោយភាព ស្រស់ស្អាត សម្បូរសប្បាយធូរធារ សុខដុមរមនា និងស្ថិរភាព ទើបជាភូមិភាគស្វយ័តXinJiang ដ៏ពិតប្រាកដ ៕ វិទ្យុមិត្តភាបកម្ពុជាចិន

To Top