ព័ត៌មានអន្តរជាតិ

Update៖ ប៉ូលិសជប៉ុន ជួយដល់អ៊ុយក្រែន ដើម្បីកំណត់បានអត្តសញ្ញាណ លើសាកសព

ប្រភព ៖ Kyodo

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសអ៊ុយក្រែន នឹងរៀនសូត្រពីជំនាញ ធ្វើកោសល្យវិច្ច័យ ពីសមភាគីជប៉ុន របស់ពួកគេដែលទទួលបានបទពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណ សាកសពបន្ទាប់ពីគ្រោះ មហន្តរាយរញ្ជួយដីឆ្នាំ២០១១ ដោយរៀបចំឲ្យពួកគេ សម្រាប់ភារកិច្ច ធ្វើកោសល្យវិច័យលើជនរងគ្រោះ នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងហែកហួរ ដោយភ្លើងសង្រ្គាម ។

នេះជាលើកដំបូង ហើយ ដែលប៉ូលិសជប៉ុន បានបង្ហាត់បង្រៀនដល់ពលរដ្ឋអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបង្កើន ការផ្តល់ជំនួយ ដល់អ៊ុយក្រែន ជាមួយនឹងមន្ត្រីជាន់ខ្ពស់សរុប ចំនួន១០នាក់មកពីនាយកដ្ឋានកោសល្យវិច្ច័យ នៃសេវាប៉ូលិសជាតិ អ៊ុយក្រែន ហើយរំពឹងថា នឹងមកដល់ប្រទេសជប៉ុន នៅដើមខែកក្កដាសម្រាប់ការស្នាក់នៅ ជាច្រើនថ្ងៃ ។

គេបានដឹងថា ប្រទេសអ៊ុយក្រែន មានសាកសពមិនស្គាល់អត្តសញ្ញាណរាប់ម៉ឺននាក់នៅក្នុងប្រទេស ។ កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងបន្ទាប់ពីក្រុង គៀវ បានទាក់ទងទៅស្ថានទូតជប៉ុន ប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យអ្នកជំនាញជប៉ុន ចែករំលែកជំនាញរបស់ពួកគេក្នុងការកំណត់ អត្តសញ្ញាណចំនួនសាកសពយ៉ាងច្រើន សន្ធឺកសន្ធាប់បែបនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top