បរទេស ៖ ក្រុមមន្ត្រីរបស់ប្រទេស លោកខាងលិច បានធ្វើការបង្ហាញ នូវការមើលឃើញរៀងខ្លួននិងដូចគ្នាថា ផែនការវាយលុករបស់អ៊ុយក្រែន ទៅលើប្រទេសរុស្សីនោះគឺ នឹងមិនទទួលបានលទ្ធផលល្អឡើយ ហើយរំពឹងទុកថាជំនួយយោធា ឲ្យរដ្ឋាភិបាលក្រុងគៀវនឹង មានការធ្លាក់ចុះជាមិនខាន។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា មកទល់ពេលនេះប្រទេសរុស្សី នៅតែអាចកាត់កាន់តំបន់ជាច្រើន ហើយអ៊ុយក្រែនវិញ គឺមិនមានទទួលបានអ្វី គួរឲ្យកត់សំគាល់នោះឡើយ ។ សម្រាប់លទ្ធផលល្អជាងនេះ ឬអាក្រក់ជាងនេះនៅពេលខាងមុខវា នឹងផ្តល់ផលប៉ះពាល់ ដល់អ៊ុយក្រែន ខ្លួនឯង។
ទោះបីជាយ៉ាងណាក្តី ក្រុមមន្ត្រី លោកខាងលិចទាំងនោះ នៅតែបន្តសន្យាថានឹងគាំទ្រ តាមដែលយូរបំផុត ដែលអាចធ្វើទៅបានសម្រាប់អ៊ុយក្រែន ធ្វើយ៉ាងណាអាចផ្តួល ប្រទេសរុស្សី បាននៅក្នុងសមរភូមិ។
គួរឲ្យដឹងដែរថា សម្រាប់ភាគីខាងរុស្សីវិញ នៅតែបន្តធ្វើការព្រមានថា ការផ្គត់ផ្គង់យោធារបស់អាមេរិក និងលោកខាងលិចគឺនឹង បានត្រឹមធ្វើឲ្យសង្គ្រាមនេះ នឹងអូស បន្លាយយូរជាងនេះប៉ុណ្ណោះហើយមិនមានអ្វី ដែលអាចមកជំនួសលទ្ធផល បែបនេះនោះទេ៕
ប្រែសម្រួល៖ស៊ុនលី