ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិច និងការចាកចេញ របស់ក្រុមហ៊ុនបរទេស មានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចរុស្ស៊ី ដោយសារតែការផ្លាស់ប្តូរបែបនេះ បានពង្រីកឱកាសអាជីវកម្ម សម្រាប់សហគ្រិនរុស្ស៊ី។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបានឲ្យដឹងនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចទី៣ “គំនិតខ្លាំងសម្រាប់ពេលវេលាថ្មី” ថា “ដូចដែលខ្ញុំបាននិយាយរួចមកហើយ ពិភពលោក មិនបានដួលរលំដោយសារការដាក់ទណ្ឌកម្ម ឬការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចនោះទេ”។
យោងតាមលោកប្រធានាធិបតី សហគ្រិនរុស្ស៊ី មានឱកាសច្រើនជាងមុន ហើយអាច “កាន់កាប់កន្លែងទំនេរនៅក្នុងទីផ្សារយ៉ាងសកម្ម” ក៏ដូចជាកំណត់ទីផ្សារពិសេសថ្មីៗ ដែលនឹងនាំឱ្យមានកំណើន សេដ្ឋកិច្ចទាំងមូល។
លោក ពូទីន បានកត់សម្គាល់ថា ក្រុមហ៊ុនផលិតក្នុងស្រុកបានបង្ហាញរួចហើយថា ពួកគេអាចដំណើរការបានល្អ។ លោកបានបន្ដថា វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រអាជីវកម្មរបស់រុស្ស៊ី ដូច្នេះពួកគេអាចពង្រីកវត្តមានរបស់ពួកគេទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
