ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្តឹងអ៊ីរ៉ង់ ជុំវិញបញ្ហាបាញ់ ទំលាក់យន្តហោះឆ្នាំ២០២០

AFP

បរទេស៖ ក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា ប្រទេសអ៊ុយក្រែនបានរៀបចំ ពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងអ៊ីរ៉ង់ទៅកាន់តុលាការអន្តរជាតិ របស់អង្គការសហប្រជាជាតិជុំវិញ បញ្ហាបាញ់ទំលាក់យន្តហោះដឹក អ្នកដំណើរមួយគ្រឿងកាលពីឆ្នាំ២០២០។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ៊ុយក្រែនរួមទាំង សមាជិកនៃក្រុមសម្របសម្រួលអន្តរជាតិ ព្រមទាំងសមាជិកគ្រួសារនៃ ក្រុមជនរងគ្រោះនៅក្នុងជើងហោះហើរ PS752 ដែលមានទាំងនៅកាណាដា ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេសផងបាននាំគ្នាទាមទារ ឲ្យរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ក្នុងការទទួលខុសត្រូវចំពោះរឿងនេះ។

រំលឹកដែរថាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ យន្តហោះប៊ូអ៊ីង់ 737-800ដែលប្រតិបត្តិការ ដោយអាកាសចរអ៊ុយក្រែន Ukraine International Airlines ដែលធ្វើដំណើរចេញពីទីក្រុងតេហរ៉ង់ ទៅកាន់ទីក្រុងគៀវភ្លាមៗត្រូវបានបាញ់ផ្ទុះនៅកណ្តាល អាកាសសម្លាប់មនុស្សទាំងអស់ ១៧៦នាក់នៅលើយន្តហោះ។

មួយសប្តាហ៍ក្រោយមករដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសសារភាពថា ពិតជាបានបាញ់ទំលាក់យន្តហោះនេះ មែនដោយអចេតនាដោយសារតែ វាធ្វើការហោះហើរក្បែរទៅនឹងមូលដ្ឋានទ័ព របស់ខ្លួនពេកបណ្តាលឲ្យមានការ ភណ្ឌច្រឡំថាជាសត្រូវរបស់អ៊ីរ៉ង់៕

ប្រែសម្រួល៖ ស៊ុន លី

To Top