បរទេស៖អធិកាបតីអាល្លឺម៉ង់លោក Olaf Scholze កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត នៅក្នុងទីក្រុង Brussels ថាអាល្លឺម៉ង់ មិនដែលមានបំណងចង់ធ្វើការជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុងរបស់រុស្សីឡើយ ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាអាល្លឺម៉ង់ គ្មានទាំងបំណងចង់ឲ្យមានការផ្លាស់ប្តូរ របបគ្រប់គ្រងរបស់រុស្សីឡើយ និងសូម្បីតែមុននិង ក្រោយហេតុការណ៍បះបោរ ដោយយោធាបំណងធ្វើរដ្ឋប្រហារ ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ កាលពីជាងមួយសប្តាហ៍មុន។
លោក Scholz បានបន្តទៀតថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានត្រឹមធ្វើការវិភាគ និងអង្កេតព្រឹត្តិការណ៍នេះពីចំងាយប៉ុណ្ណោះ ហើយក៏គ្មានសិទ្ធក្នុងការដោះស្រាយ និងសម្របសម្រួលបញ្ហានេះ ជាមួយនឹងរុស្សីឬអន្តរជាតិនោះដែរ។
ទោះបីជាយ៉ាងណាក្តីលោកScholz បានបញ្ជាក់សាជាថ្មីដែរថា អង្គការ NATO នឹងការពារសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត ក្នុងករណីមានការកើនឡើង នៃសំពាធនិងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយបេឡារុស ដោយប្រកាសណាមួយនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី