ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចង់បានអាវុធនុយក្លេអ៊ែរ ពីអង្គការណាតូ

AFP

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateus Morawiecki បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរបស់លោកមានបំណង ចង់បញ្ចូលកម្មវិធីនុយក្លេអ៊ែរ ជាមួយនឹងប្លុកអង្គការណាតូ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កម្មវិធីចែករំលែកអាវុធនុយក្លេអ៊ែរនេះ មានន័យថានឹងអាចអនុញ្ញាតិឲ្យគ្រាប់បែក ប្រល័យលោករបស់អាមេរិក នឹងអាចដាក់ពង្រាយ នៅតាមដែនអធិបតេយ្យភាព នៃសមាជិកប្រទេសនានារបស់ណាតូទាំងអស់។

លោក Morawieckik បានហៅការអំពាវនាវរបស់លោកនេះថា ជាគឺជាការឆ្លើយតបទៅនឹង ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកតិករបស់ខ្លួន ទៅកាន់ប្រទេសជិតខាងបេឡារូស នាពេលថ្មីៗកន្លងមកនេះ។

ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្ត ចុងក្រោយគឺនឹងចាំបាច់ស្ថិតនៅលើ តែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ហើយប៉ូឡូញនឹងចង់ឃើញមានការ សម្រេចចិត្តនេះឲ្យបានលឿន ពីព្រោះថារុស្សីកំពុងបន្តនិងបង្កើនការគម្រាមកំហែងខ្លាំង មែនទែននៅក្នុងតំបន់នៅពេលនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top