ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានកើនឡើងដោយសារការបន្ធូរបន្ថយ សម្ពាធអតិផរណា នៅក្នុងសហរដ្ឋអាមេរិក និងការកើនឡើងហានិភ័យ នៅក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិ នស៊ិនហួ។
West Texas Intermediate សម្រាប់ការចែកចាយខែសីហា បានកើនឡើង ០,៧៨ ដុល្លារអាមេរិក ឬ ១,១២ ភាគរយ មកទូទាត់នៅ តម្លៃ ៧០,៦៤ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែសីហា បានកើនឡើង ០,៥៦ ដុល្លារ ឬ ០,៧៥ ភាគរយ មកនៅតម្លៃ ៧៤,៩០ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
សន្ទស្សន៍តម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកបានកើនឡើង ៣,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែឧសភា ទាបជាងការយល់ស្របដែលបានព្យាករណ៍ ៣,៨ ភាគរយ និង ៤,៣ ភាគរយនៅក្នុងខែមុន នេះបើយោងតាមទិន្នន័យ ដែលចេញដោយការិយាល័យវិភាគសេដ្ឋកិច្ចសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។
សញ្ញានៃអតិផរណានឹងកាត់បន្ថយសម្ពាធ សម្រាប់ធនាគារកណ្ដាលអាមេរិក ដើម្បីបន្តដំឡើងអត្រាការប្រាក់ក្នុងប៉ុន្មានខែខាងមុខនេះ ទោះបីជាប្រធានធនាគារកណ្ដាលអាមេរិកលោក Powell បានធ្វើអត្ថាធិប្បាយយ៉ាងចាស់ដៃនាពេលថ្មីៗនេះក៏ដោយ។
លោក Vladimir Zernov អ្នកវិភាគនិងអ្នកផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានឲ្យដឹងថា ទីផ្សារប្រេង កំពុងផ្លាស់ប្តូរកាន់តែខ្ពស់នៅពេលដែលតម្រូវការ សម្រាប់ទ្រព្យសកម្ម ដែលមានហានិភ័យកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា